ជាតិ
បោះឆ្នោត
ហៅទូរសព្ទទៅកាន់លេខ ១៨០០២០១៨ បើចង់ដឹងពីការបោះឆ្នោត!
× មណ្ឌលព័ត៌មាន (Call Center) ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្កើតឡើងជាលើកដំបូងនៅកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋ ហៅទូរសព្ទទៅសួរព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឲ្យដឹងថា មណ្ឌលព័ត៌មាននេះ ចាប់ផ្តើមដំណើរការពីថ្ងៃទី៦ ខែមិថុនានេះ រហូតដល់បញ្ចប់ការបោះឆ្នោត។
តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប. បានប្រាប់ឲ្យសាធារណជន ហៅទូរសព្ទទៅកាន់លេខ១៨០០២០១៨ បើចង់ដឹងព័ត៌មានទាក់ទងនឹងបញ្ជីឈ្មោះបោះឆ្នោត ទីតាំងការិយាល័យបោះឆ្នោត និងព័ត៌មានបច្ចេកទេស ដែលទាក់ទងដល់ដំណើរការបោះឆ្នោត។
ពេលវេលាដែលសាធារណជន អាចហៅទូរសព្ទទៅបាន គឺចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក និងចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥:៣០នាទី រសៀល។ សំណួរក្រៅពីបច្ចេកទេសទាក់ទងនឹងការបោះឆ្នោត នឹងមិនទទួលបាននូវការឆ្លើយតបឡើយ៕
Tag:
បោះឆ្នោត
Call Center
© រក្សាសិទ្ធិដោយ thmeythmey.com