ជាតិ
​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៤ អាច​ដក​បាន​ហើយ​!
07, Jun 2018 , 8:59 am        
រូបភាព
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ រូបថត Sitha Em
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ រូបថត Sitha Em
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​សម័យ​ប្រឡង  ០៨ សីហា និង ១១ តុលា ២០១៤ អាច​ដកយក​សញ្ញាបត្រ​របស់ខ្លួន​បាន​។ នេះ​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា ជម្រាបជូន​ប្រធាន​មន្ទីរអប់រំ​រាជធានី​-​ខេត្ត​នា​នៅ​ថ្ងៃទី ០៥ មិថុនា​។​



​ក្នុង​លិខិត​របស់​ក្រសួង​អប់រំ​ដែល​ចុះហត្ថលេខា​ដោយ លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា​៖ «​សូម​លោក​ប្រធាន​រួសរាន់​ចាត់តាំង​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៤ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ចាប់ពីពេលនេះ​តទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន​ដែល​ប្រឡង​ជាប់​ដោយ​ឥតគិតថ្លៃ​»​។​

​បើតាម​លិខិត​ខាងលើ​ដដែល លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ អំពាវនាវ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី - ខេត្ត ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ តាម​គ្រប់​មធ្យោបាយ និង​អនុវត្ត​ខ្លឹមសារ​លិខិត​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕


Tag:
 បាក់​ឌុប​
  សញ្ញាបត្រ​
  ប្រឡង​
© រក្សាសិទ្ធិដោយ thmeythmey.com