ជាតិ
សញ្ញាបត្របាក់ឌុបឆ្នាំ២០១៤ អាចដកបានហើយ! សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ រូបថត Sitha Em
× ភ្នំពេញ៖ បេក្ខជនដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ០៨ សីហា និង ១១ តុលា ២០១៤ អាចដកយកសញ្ញាបត្ររបស់ខ្លួនបាន។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា ជម្រាបជូនប្រធានមន្ទីរអប់រំរាជធានី-ខេត្តនានៅថ្ងៃទី ០៥ មិថុនា។
ក្នុងលិខិតរបស់ក្រសួងអប់រំដែលចុះហត្ថលេខាដោយ លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា៖ «សូមលោកប្រធានរួសរាន់ចាត់តាំងតំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីពេលនេះតទៅ ដើម្បីយកទៅចែកជូនបេក្ខជនដែលប្រឡងជាប់ដោយឥតគិតថ្លៃ»។
បើតាមលិខិតខាងលើដដែល លោករដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី - ខេត្ត ផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងអនុវត្តខ្លឹមសារលិខិតនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
Tag:
បាក់ឌុប
សញ្ញាបត្រ
ប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com