FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តភាព​អន្តរជាតិ​៖ គ្មាន Salah អេ​ហ្ស៊ី​ប ត្រូវ​បែលហ្ស៊ិក​លត់ ៣-០
07, Jun 2018 , 1:45 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​បាន​យកឈ្នះ អេ​ហ្ស៊ី​ប​ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កំដៅ​សាច់ដុំ​មុន World Cup ដែល​មិនមាន​វត្តមាន​របស់ Mohamed Salah​។​


 
​សមាជិក​ក្រុម Manchester United ពីររូប​រួមមាន​ខ្សែប្រយុទ្ធ Romelu Lukaku និង​បម្រើ Marouane Fellaini រកបាន​ម្នាក់​មួយគ្រា​ប់ រួមទាំង Eden Hazard ខ្សែបម្រើ​ឆ្នើម Chelsea ស៊ុត​បាន​មួយ​គ្រាប់​ដែរ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នេះ​។​


Salah ខ្សែប្រយុទ្ធ​លេចធ្លោ​របស់ Liverpool មិនមាន​វត្តមាន​ក្នុងការ​ប្រ​កូត​ដែល​អេ​ហ្ស៊ី​ប​បរាជ័យ ៣-០ ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​ពី​អឺរ៉ុប​បែ​ល​ហ្ស៊ិ​នេះ​ទេ​ដោយសារ​មិនទាន់​ជាសះស្បើយ​ពីរ​បួស​ស្មា​អំឡុង​ប៉ះទង្គិច​គ្នា​ជាមួយ Ramos កាលពី​ប្រកួត​ផ្តាច់ព្រ័ត្រ Champions League​។​

​ក្រុម​ទាំងពីរ​សុទ្ធតែ​មានឈ្មោះ​ទៅ​រុស្ស៊ី ដើម្បី​ប្រជែង​ពានរង្វាន់​ពិភពលោក ដែល​ប្រព្រឹត្តិ​ទៅ​ចាំ​ពីថ្ងៃ​ទី ១៤ ខែមិថុនា​ខាងមុខនេះ​។ 

​ក្រុម​រហស្សនាម​បិសាច​ក្រហម​ដែល​ស្ថិតនៅក្នុង​ពូ​ល G ជាមួយ​ក្រុម​ខ្លាំង​អង់គ្លេស នឹងត្រូវ​បើក​ការប្រកួត​ដំបូង​ជាមួយ​ប៉ា​ណា​ម៉ា នៅ​ថ្ងៃទី ១៨ ខែមិថុនា ខណៈ​អេ​ហ្ស៊ី​ប​ដែល​រំពឹងថា​វីរបុរស​របស់ខ្លួន​ជា​ពីរ​បួស​ទាន់​ពេលនោះ នឹងត្រូវ​ស្វា​គន៍​អ៊ុយ​រូ​ហ្គា​យ​ក្រុម​ខ្លាំង​ពី​អាមេរិក​ឡាទីន​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នៅ​ថ្ងៃទី​១៥ ខែមិថុនា​៕

Tag:
 បាល់ទាត់​
  អេ​ហ្ស៊ី​ប​
  បែលហ្ស៊ិក​
  Mohamed Salah. FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com