FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​វាយតម្លៃ​មួយ ថា អង់គ្លេស​មានឱកាស​ឈ្នះ World Cup តិចជាង​ប៉េ​រូ​ទៅទៀត​
08, Jun 2018 , 3:29 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស មានសង្ឃឹម​លើក​ពាន World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨ តែ​៤​ភាគរយ​ប៉ុណ្ណោះ ដែល​ឱកាស​មាន​តិចជាង​ក្រុម​ប៉េ​រូ​ដែល​ទើប​មាន​វត្តមាន​លើកដំបូង​ក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍​មកហើយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​វាយតម្លៃ​កីឡា Gracenote ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៧ ខែមិថុនា​។



​ការសិក្សា​របស់ Gracenote ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក បាន​វាយតម្លៃថា​ក្រុម​តោ​កំណាច​អង់គ្លេស​មានឱកាស​តិច ជាង​ប៉េ​រូ និង​កូ​ឡុំ​ប៊ី​ទៅទៀត​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២​នេះ​។ ប៉េ​រូ ក្រុម​មកពី​អាមេរិក​ឡាទីន​ដែល​បាន​កៅអី​លើកដំបូង​ក្រោយ​អាក់ខាន​រយៈពេល​៣៦​ឆ្នាំ​មកហើយ មានឱកាស​៥​ភាគរយ​នាំមុខ​ន អង់គ្លេស បែ​ល​ហ្សិ​ក និង​ព័រ​ទុយ​ហ្គា​ល​ដែលមាន​៤​ភាគរយ​ដូចគ្នា​។​



​ម្ចាស់​ជើងឯក ៥ សម័យ ប្រេ​ស៊ី​ល​ជា​ក្រុម​ដែលមាន​ឱកាស​ឈ្នះ​លើសគេ​រហូតដល់ ២១​ភាគរយ ក្នុង​ព្រឹត្តិការណ៍​នៅ​រុស្ស៊ី​នេះ ដោយ​នាំមុខ​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​អា​ហ្ស​ង់​ទីន​។ អេ​ស្ប៉ា​ញ​មានឱកាស​១០​ភាគរយ អាល្លឺម៉ង់ និង​អា​ហ្ស​ង់​ទីន ៨​ភាគរយ​ដូចគ្នា ហើយ​បារាំង ៦​ភាគរយ​។​

​ប៉ុន្តែ​បើ​គិត​ភាគរយ​សម្រាប់​ក្រុម​ដែល​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ក្រុម​របស់លោក Gareth Southgate មានឱកាស​៧១​ភាគរយ ខណៈ​ប៉េ​រូ​មាន ៦៨​ភាគរយ​។​



​អង់គ្លេស​ដែល​ស្ថិតក្នុង​ពូ​ល A នឹង​ចាប់ផ្តើម​ការប្រកួត​ដំបូង​ជាមួយ​ទុយ​ណេ​ស៊ី មុន​ប៉ះ​ប៉ា​ណា​ម៉ា និង​បែ​ល​ហ្ស៊ី​ក​។ ប្រសិនបើ​ម្ចាស់​ជើងឯក​ឆ្នាំ ១៩៦៦ ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ ប្រហែល​ត្រូវ​ជួប ប៉ូឡូញ សេ​ណេ​ហ្គា​ល់ កូ​ឡុំ​ប៊ី ឬ​ជប៉ុន​ដែល​ស្ថិតក្នុង​ពូ​ល H ហើយ Gracenote ព្យាករណ៍​ថា​អង់គ្លេស​មានឱកាស​៤១​ភាគរយ​ដើម្បី​ឡើងទៅ​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ​៕



Tag:
 បាល់ទាត់​
  FIFA World Cup
  អង់គ្លេស​
  GroupG
  Gracenote
© រក្សាសិទ្ធិដោយ thmeythmey.com