FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ថ្លៃៗ និង​លេចធ្លោ​ទាំង​១៩​រូប មិន​ជាប់​ជម្រើសជាតិ​ទៅ World Cup នៅ​រុស្ស៊ី​
09, Jun 2018 , 8:19 pm        
រូបភាព
​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ក្នុងប្រទេស​រុស្ស៊ី​ជិត​ឈាន​មកដល់​ហើយ​។


​ក្រុម​ទាំង​៣២​ដែល​បាន​កៅអី​ទៅ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏បាន​ប្រកាស​សមាភាព​កីឡាករ​ទាំង​២៣​រូប​របស់​ពួកគេ​រួចហើយ​ដែរ ដែល​ក្នុងនោះ​កីឡាករ​មានតម្លៃ​ខ្លួន​ថ្លៃៗ និង​កំពុង​លេចធ្លោ​សម្រាប់​ក្លិប​មួយចំនួន មិនត្រូវ​បាន​កោះហៅ​ឲ្យ​ទៅ​ជួយ​ក្រុម​ជម្រើសជាតិ​ឡើយ​។​
​មិន​ស្ថិតក្នុង​ជម្រើស​របស់​គ្រូបង្វឹក អាច​ដោយសារ​ពួកគេ​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​មុខតំណែង​របស់​ក្រុម ឬ​ដោយសារ​ក្រុមខ្លះ​មាន​កីឡាករ​ល្អៗ​ច្រើន​លើស​ចំនួន​ដែល​ត្រូវការ​។​
​ខាងក្រោម​ជា​កីឡារ​ករ​ល្បីៗ​ទាំង​១៩​រូប (​មិនមាន​បញ្ហា​របួស​) មិនមាន​ឈ្មោះ​ទៅលេង​នៅ​រុស្ស៊ី ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ​៖
 
-​ ​ខ្សែការពារ​៖ Aymeric Laporte (​បារាំង​) លេង​ឲ្យ Manchester City, Marcos Alonso (​អេ​ស្ប៉ា​ញ​) លេង​ឲ្យ Chelsea, David Luiz (​ប្រេ​ស៊ី​ល​) លេង​ឲ្យ Chelsea, Hector Bellerin (​អេ​ស្ប៉ា​ញ​) លេង​ឲ្យ Arsenal, Chirs Smalling (​អង់គ្លេស​) លេង​ឲ្យ Manchester United, Alex Sandro (​ប្រេ​ស៊ី​ល​) លេង​ឲ្យ Juventus​។ 

-​ ​ខ្សែបម្រើ​៖ Emre Can (​អាល្លឺម៉ង់​) លេង​ឲ្យ Liverpool, Fabinho (​ប្រេ​ស៊ី​ល​) លេង​ឲ្យ Liverpool (​ទើប​ផ្ទេ​ពី Manaco), Cesc Fabregas (​អេ​ស្ប៉ា​ញ​) លេង​ឲ្យ Chelsea, Mario Gotze (​អាល្លឺម៉ង់​) លេង​ឲ្យ Borussia Dortmund, Anthony Martial (​បារាំង​) លេង​ឲ្យ Manchester United, Juan Mata (​អេ​ស្ប៉ា​ញ​) លេង​ឲ្យ Manchester United, Radja Nainggolan (​បែលហ្ស៊ិក​) លេង​ឲ្យ Roma, Dimitri Payet (​បារាំង​) លេង​ឲ្យ Marseille, Leroy Sane (​អាល្លឺម៉ង់​) លេង​ឲ្យ Manchester City,  
 
-​ ​ខ្សែប្រយុទ្ធ​៖ Alvaro Morata (​អេ​ស្ប៉ា​ញ​) លេង​ឲ្យ Chelsea, Alexandre Lacazette (​បារាំង​) លេង​ឲ្យ Arsenal, Mauro Icardi (​អា​ហ្ស​ង់​ទីន​) លេង​ឲ្យ Inter Milan, Kingsley Coman (​បារាំង​) លេង​ឲ្យ Bayern Munich៕
 

Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com