ពីនេះ ពីនោះ
«Market» ប្រែ​ថា «​ផ្សារ​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​
20, Apr 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«Market» ជា​ភាសា​អង់គ្លេស ដែល​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ស្គាល់​ថា «​ផ្សារ​» នោះ​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​។ មែនទែនទៅ ពាក្យ «​ផ្សារ​» នេះ​ជា​ភាសា​ចាម និង​ម៉ា​ឡេ​។ ចាម​ថា «pasar» ចំណែក ម៉ា​ឡេ​ថា​« pasar, persiam ឬ bazar» មានន័យថា ទីប្រជុំ​លក់ទំនិញ​ផ្សេងៗ​។

 
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ ពាក្យ «​ផ្សារ​»  ក្លាយ​ពី​បរទេស​ថា ប៊ៈ​ហ្សា​រ ទីប្រជុំ​លក់ទំនិញ​ផ្សេងៗ ប្រជុំ​ផ្ទះ ឬ​រាន​តូចធំ​ដែល​គេ​ដាក់​ទំនិញ​លក់ដូរ​។ បុរាណ​ប្រើពាក្យ​នេះ​ថា អាប័ណ​។ ផ្សារផ្សោ ផ្សារ​ស្តុកស្តម្ភ និង​ផ្សារ​រាយរង​នៅ​លាយ​ចម្រុះ​គ្នា​។ ជា​កិរិយាសព្ទ មានន័យថា ភ្ជាប់​ភ្ជិត​ដោយ​ទឹកបន្សារ​។ ឧទាហរណ៍​៖ ផ្សារឆ្នាំង​ស្ពាន់​, ផ្សារ​ឡត​ស័ង្កសី​៕ 

Tag:
 ​ពន្យល់​ពាក្យ​
  ផ្សារ​
© រក្សាសិទ្ធិដោយ thmeythmey.com