ជាតិ
សិល្បះ
ភាពខុសគ្នា​រវាង​ល្ខោននិយាយ​ទាំង​៣​ទម្រង់​
10, Jun 2018 , 4:39 pm        
រូបភាព
ទស្សនីយ​​ភាព​​ល្ខោននិ​​យាយ​​​កាលពី​​ចុង​​ខែ​​ឧស​​ភាក​​​ន្លង​​​ទៅ
ទស្សនីយ​​ភាព​​ល្ខោននិ​​យាយ​​​កាលពី​​ចុង​​ខែ​​ឧស​​ភាក​​​ន្លង​​​ទៅ
​ភ្នំពេញ​៖ មនុស្ស​មួយចំនួន​យល់ច្រឡំ​ថា ល្ខោននិយាយ​មានតែ​មួយ​ទម្រង់​ប៉ុណ្ណោះ គឺ​ល្ខោននិយាយ​តាម​វិទ្យុ​។ ប៉ុន្ដែ​ធាតុពិត ល្ខោននិយាយ មាន​ដល់​ទៅ​៣​ទម្រង់ គឺ​ល្ខោននិយាយ​លើ​ឆាក ល្ខោននិយាយ​តាម​វិទ្យុ និង​ល្ខោននិយាយ​ជា​វីដេអូ​។ ល្ខោននិយាយ​ទាំង ៣ ទម្រង់​នេះ មាន​ភាពខុសគ្នា​បន្តិច ទៅលើ​ការដឹកនាំ​សម្ដែង តែ​អត្ថន័យ និង​ខ្លឹមសារ​ដូចគ្នា​។ 



​សាស្ត្រាចារ្យ​ផ្នែក​នាដកម្ម លោក អន សុភៈ បាន​ពន្យល់ថា ល្ខោននិយាយ​ទាំងបី​ទម្រង់ យកសំដី​ជាធំ និង​បង្ហាញ​គំនិត​អប់រំ​ស៊ីជម្រៅ ក្នុង​បញ្ហា​សង្គម​ដូចគ្នា ខុសគ្នា​តែ​ត្រង់​ការដឹកនាំ និង​ការរៀបចំ​ឆាក​ប៉ុណ្ណោះ​។ តាម​សាស្ត្រាចារ្យ​ដដែល ល្ខោននិយាយ​លើ​ឆាក​អ្នកទស្សនា​អាច​មើលឃើញ​លើ​ឆាក​ទាំងមូល​ហើយ​ទាំង​អ្នក​សម្ដែង និង​អ្នកទស្សនា មើលឃើញ​គ្នា​ដោយផ្ទាល់​។ ចំណែក​ល្ខោននិយាយ​តាម​វិទ្យុ​វិញ ត្រូវការ​បញ្ចូល​ការបកស្រាយ ដោយ​ប្រើ​រូ​បារម្ភ និង​បន្ថែម​ពាក្យ​ពោល​ច្រើន ព្រោះ​អ្នក​ស្ដាប់​មិនបាន​ឃើញ​រូបភាព តែ​ខ្លឹមសារ និង​គំនិត​អប់រំ​រក្សា​ដដែល​។​
 


 
​ចំពោះ​ល្ខោននិយាយ​បែប​វីដេអូ​វិញ​(TV drama) តួ​សម្ដែង​លើ​ឆាក​ដូចគ្នា ប៉ុន្ដែ​គេ​យក​កាមេរ៉ា​មក​ថត​ជា​វីដេអូ រួច​យកទៅ​កាត់ត​។ ដូច្នេះ អ្នកទស្សនា មើល​តាមតែ​ប្លង់​ដែល​គេ​កាត់ត​តែប៉ុណ្ណោះ ហើយ​ពួកគាត់​អាច​មើលឃើញ​សកម្មភាព​តួ នឹង​សម្ភារ​ផ្សេងៗ​បាន​ច្បាស់ និង​លម្អិត ជាង​ល្ខោននិយាយ​សម្ដែង​លើ​ឆាក​។ សាស្ត្រាចារ្យ អន សុភៈ បញ្ញា​ក់ថា ល្ខោននិយាយ​បែប​វីដេអូ (VT Drama) នាពេល​បច្ចុប្បន្ននេះ មានការ​ពេញនិយម​ខ្លាំ​ង​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន ដោយ​ប្រជាជន​គេ នៅតែ​គាំទ្រ​ខ្លាំង​៕
 



 

Tag:
 ល្ខោននិយាយ​
  ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com