ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកវិទ្យាសាស្ត្រ​បង្ហាញ​អាថ៌កំបាំង​នៃ​ការ​ឆាប់​ស្កូវ​សក់​ហើយ​
29, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពេលខ្លះ ភាព​ភ្ញាក់ផ្អើល​ភ្លាមៗ​របស់​ជីវិត ឬ​ជំងឺ​អាចធ្វើ​ឲ្យ​មនុស្ស​យើង​ស្កូវ​សក់​បាន ប៉ុន្តែ​តើ​ការ​ស្កូវ​សក់​មុន​អាយុ ឬ​លឿន​ពេក​នេះ​កើតឡើង​ដោយ​របៀប​ណា​ទៅ​?



អ្នកវិទ្យាសាស្ត្រ​និយាយថា តាម​ការស្រាវជ្រាវ​ថ្មី​ទៅលើ​សត្វ​ប្រហែលជា​ជួយ​ស្រាយ​ចម្ងល់​មួយ​នេះ​បាន​។
 
​ការសិក្សា​ទៅលើ​សត្វ​កណ្តុរ​បាន​ឲ្យ​ដឹងថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ហ្សែ​ន​ដែល​នាំ​ឲ្យ​សក់ និង​ស្បែក​ប្រែ​ពណ៌ និង​ហ្សែ​ន​ដែល​ធ្វើ​ឲ្យ​ប្រែប្រួល​រាងកាយ​ទាក់ទង​នឹង​ការបង្ក​រោគ​។ ការរកឃើញ​ថ្មី​នេះ​បាន​បញ្ជាក់ថា ហ្សែ​ន​ដែល​គ្រប់គ្រង​ការបំពាក់​ពណ៌​លើស​ក់ និង​ស្បែក​ក៏​គ្រប់គ្រង​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ​ដំបូង​របស់​យើង​ដែរ​។ លទ្ធផល​ទាំងនេះ​ប្រហែលជា​ជម្រុញ​ដល់​ការយល់ដឹង​របស់​យើង​ទាក់ទង​នឹង​ការ​ស្កូវ​សក់​បាន​។ 
 
​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ពន្យល់ថា នៅពេល​រាងកាយ​រង​ការវាយប្រហារ​ពី​វីរុស ឬ​បាក់តេរី ប្រព័ន្ធ​ភាពស៊ាំ​ដំបូង​របស់​យើង​នឹង​ធ្វើការ​ខ្លាំង​។ ប៉ុន្តែ អ្នកស្រាវជ្រាវ​និយាយថា ពួកគេ​ភ្ញាក់ផ្អើល​ដោយសារតែ​ទំនាក់ទំនង​ដែល​ពួកគេ​បាន​រកឃើញ​រវាង​ការ​ភ្ញោ​ច​ប្រព័ន្ធ​ភាពស៊ាំ និង​ការបំពាក់​ពណ៌​សក់​លើ​សត្វ​កណ្តុរ​។ 
 
​យ៉ាងណាមិញ ការសិក្សា​នេះ​មិនបាន​បញ្ជាក់​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​នៃ​ទំនាក់ទំនង​នេះ​ទេ ហើយ​ការស្រាវជ្រាវ​ទៅលើ​សត្វ​ច្រើនតែ​មិនអាច​ធ្វើឡើង​វិញ​លើ​មនុស្ស​បានឡើយ​។ អ្វីដែល​នៅ​បន្ត​នោះ​គឺថា ការរកឃើញ​ទំនាក់ទំនង​មួយ​នេះ​នឹង​ជួយ​យើង​យល់ដឹង​អំពី​ជំងឺ​ទាក់ទង​នឹង​ការបំពាក់​ពណ៌​ជាមួយនឹង​ការចូលរួម​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា​ជំងឺ Vitiligo ដែលជា​ជំងឺ​មួយ​ប្រភេទ​បង្កឡើង​ដោយ​ការប្រែប្រួល​ពណ៌​ស្បែក​។ វា​កើតឡើង​មិន​ដល់​មួយ​ភាគរយ​ឡើយ​លើ​មនុស្ស​យើង​យើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com