ជាតិ
៤​ខែ​ដើមឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ជិត ៤​សែន​នាក់ ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​រដ្ឋ​
11, Jun 2018 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ៤,៩០៣,៨២​នាក់ បាន​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទូទាំងប្រទេស ដោយ​គិត​ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើតាម​ស្ថិតិ​ពី​ក្រសួងសុខាភិបាល​។​


​បើតាម​ស្ថិតិ​ខាងលើ អ្នកជំងឺ​សម្រាក​ព្យាបាល មាន​ចំនួន ២៩៤,៤៥៥​នាក់ ក្នុងនោះ អត្រា​អ្នកស្លាប់ មាន​ចំនួន ០,៧៧​ភាគរយ ហើយ​ការ​សម្រាក​ព្យ​បាល​នេះ គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​សមធម៌​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រសួងសុខាភិបាល បន្ថែមថា ស្ត្រី​សម្រាលកូន​មាន​ចំនួន​សរុប ៩៥,៩២៧​នាក់​។ 
 
​ក្រសួងសុខាភិបាល​បាន ឲ្យ​ដឹងថា ករណី​ពិគ្រោះ​ជំងឺ មាន​ចំនួន​សរុប ៣,៩២៧,៣០៩​ករណី​។ បើតាម​ប្រភព​ដែល ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​ក្រីក្រ មាន​ចំនួន ៦៥៦,៨១៦​នាក់​បាន​៕

Tag:
 ពលរដ្ឋ​
  ​ពេទ្យ​រដ្ឋ​
  ​ព្យាបាល
© រក្សាសិទ្ធិដោយ thmeythmey.com