កំណាព្យ
ពីនេះ ពីនោះ
ជំនួប Kim-Trump គេ​ចាំ​អ៊ុត​!
11, Jun 2018 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ជាប់​ទង​!
-​ចិត្ត​រចល់ ឆ្ងល់​គ្រប់គ្នា គ្រា​កម្រ​
​គិតថា​ល្អ តទៅ​មុខ ទុក្ខ​រសាយ​
​រឿង​អាវុធ ពុត​ប្រល័យ ច្នៃ​ដោះស្រាយ​
​ជើង​ខ្លាំង​ត្រាយ បាយ​ជុំគ្នា គ្រានេះ​ណា​។​

-​លោក Kim​ចាំ Trump មក​ក្រោយ ដោយ​ហ៊ឹកហ៊ាក់​
​ទាំងពីរ​នាក់ ជាក់​តួឯក ប្លែក​អស្ចារ្យ​
​ជួប​ជជែក វែក​កង្វល់ ផ្តល់​លោកា​
​ក្តី​សុខា ថា​ផុត​គ្រោះ រស់​សុខសាន្ត​។​

-​ក្រ​ក្រៃ​ណាស់ ច្បាស់​មិន​ងាយ វាយ​វិបត្តិ​
​បើ​មិន​ណាត់ ចាត់​ជំនុំ ជុំគ្នា​បាន​
​អស់​អាវុធ ពុត​កិច្ចកល ដល់​ភាព​ស្រាន្ត​
​កូរ៉េ​បាន ក្សាន្ត​ជួបជុំ រម្យ​សកល​៕

© រក្សាសិទ្ធិដោយ thmeythmey.com