ជាតិ
បោះឆ្នោត
ប្រធាន គ​.​ជ​.​ប​. ស្នើ​ឲ្យ​គ្រប់​និយោជក សម្រួល​ដល់ក​ម្មករ ឲ្យ​បាន​ទៅ​បោះឆ្នោត​
11, Jun 2018 , 11:39 am        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.
ដោយ: ថ្មីៗ
​សូម​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់ ជួយ​សម្រួល​និង​បង្កលក្ខណ​ងាយស្រួល ហើយ​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី ក៏ដូចជា​បុគ្គលិក បាន​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ ជា​សេចក្តីអំពាវនាវ​របស់​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។



​លោក ស៊ិ​ក ប៊ុន​ហុក ស​ង្ឃឹ​ង​ថា ម្ចាស់​សហគ្រាស និង​និយោជក​ទាំងអស់ នឹងធ្វើ​តាម​សេចក្តីអំពាវនាវ​នេះ ដើម្បី​ឲ្យ​កម្មករ​-​កម្មការិនី ប្រើ​សិទ្ធិ​របស់​ពួកគេ ដែល​មានចែង​ក្នុង​ច្បាប់​។
​ការបោះឆ្នោត​លើក​នេះ មាន​គណបក្ស​២០ ដែល​ចូលរួម​ប្រកួតប្រជែង​។ ចំណែក​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨​លាន ៣​សែន នាក់​៕
 

Tag:
 បោះឆ្នោត​
  គជប​
  ស៊ិ​ក ប៊ុន​ហុក​
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com