ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អ្នកភូមិ​ចុង​ឃ្នា​ស ប្រើ​កាណូត​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំ​គ្រួសារ​ផង និង​ដឹក​ភ្ញៀវទេសចរ​ផង​
11, Jun 2018 , 6:59 pm        
រូបភាព
​សៀមរាប​៖ នៅ​ភូមិ​អណ្ដែត​ទឹក គ្មាន​ផ្លូវដី​ទេ មានតែ​ផ្លូវទឹក​។ ដូច្នេះ​មានតែ​ទូក ឬ​កាណូត ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាជន​។ ក្រៅតែពី​ប្រើ​ជា​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់​គ្រួសារ ប្រជាជន ក៏​យក​ទូក ឬ​កាណូត​ទាំងនោះ មក​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​ផងដែរ​។ លោក យិ​ម សា​ខន ជា​អនុប្រធាន​សមាគមន៍ VCD ដែល​គ្រប់គ្រង​ការដឹក​អ្នកធ្វើដំណើរ​នៅ​កំពង់ផែ​ចុង​ឃ្នា​ស ខេត្តសៀមរាប បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា ទូក​ដែល​ប្រើប្រាស់​សម្រាប់​ដឹក​អ្នកទេសចរ មាន​២​ប្រភេទ គឺ​ប្រភេទ​ទូក​តូច ដែល​អាច​ដឹក​មនុស្ស​ពី​៣ ដល់​៨​នាក់  និង​ប្រភេទ​ទូក​ធំ ដែល​អាច​ដឹក​ពី​៩​នាក់ ទៅ​៤០​នាក់​។ អ្នកទេសចរ​អាច​ជួល​ទូក ឬ​កាណូត ជិះ​ទស្សនា តាម​ទីតាំង​នានា ដូចជា​ភូមិ​បណ្តែត​ទឹក កំពង់​ភ្លុក ជិះ​កាណូត​កម្សាន្ត​តាម​បឹង​ទន្លេសាប ព្រែក​ទាល់ និង​ទៅ​កំពង់​ឃ្លាំង​ជាដើម​។​



​សូម​ស្តាប់​សម្ភាស​រវាង​នាយ​យ៉ាន នៃ​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក យិ​ម សា​ខន អនុប្រធាន​សមាគមន៍ VCD ខាងក្រោម​នេះ​៖













© រក្សាសិទ្ធិដោយ thmeythmey.com