ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញសង្គម៖ កុមារអាចក្លាយជាអ្នករងគ្រោះ បើអាណាព្យាបាលបណ្ដោយឲ្យលេងហ្វេសប៊ុកច្រើន
× ភ្នំពេញ៖ កុមារអាចក្លាយជាជនរងគ្រោះ បើសិនជាគេចាប់ផ្ដើមលេងបណ្ដាញសង្គមនៅអាយុក្មេងពេក។ នេះបើតាមការលើកឡើងរបស់ ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា ដែលបន្ថែមថា មូលហេតុដែលនាំកុមាររងគ្រោះ ដោយសារបណ្ដាញសង្គមមានរឿងរ៉ាវជាច្រើនដែលត្រូវបានចែករំលែក ដោយមិនមានទាន់មានច្បាប់គ្រប់គ្រងច្បាស់លាស់។
សម្រាប់លោក ប៉ា ច័ន្ទរឿង អ្វីដែលគួរឲ្យបារម្ភនៅពេលដែលក្មេងបានឃើញទង្វើមិនល្អណាមួយ ដូចជារូបភាពហិង្សា ឬរូបភាពអាសអាភាសនោះ ពួកគេអាចចងចាំទុក ឬយកទៅអនុវត្តនៅពេលណាមួយ ។ «កុមារប្រៀបដូចជាក្រដាស សមួយសន្លឹក នៅពេលដែលគេស្ថិតនៅក្នុងសង្គមបែបណាមួយ នោះគេនឹងងាយស្រួលក្នុងការចម្លងតាម ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ដល់សង្គម ក៏ដូចជាអនាគតរបស់ពួកគេទាំងមូល»។ នេះជាការលើកឡើងរបស់លោក ប៉ា ច័ន្ទរឿន ដែលស្នើឲ្យអាណាព្យាបាលគ្រប់រូប ហាមកុមារក្រោមអាយុ១៦ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គម។
ដើម្បីជ្រាបពីដំណោះស្រាយ ថាតើអាណាព្យាបាលគួរធ្វើបែបណាខ្លះ ជាមួយកុមារតូចៗ និងបណ្ដាញសង្គម សូមលោក អ្នកនាង ស្ដាប់នូវកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៉ា ច័ន្ទរឿន ដូចតទៅ៖
Tag:
ហ្វេសប៊ុក
ច្បាប់
សីលធម៌
កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com