ជាតិ
១០ថ្ងៃ ដើមខែមិថុនា មនុស្សស្លាប់៤០នាក់ និងរបួស១២៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
× ភ្នំពេញ៖ ត្រឹមតែរយៈពេល ១០ថ្ងៃ ដើមខែមិថុនា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៧៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤០នាក់ និងរបួសសរុប ១២៧នាក់។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
បើតាមនាយកដ្ឋានខាងលើ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពី បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិអាទិភាពគ្នា បត់ឆ្វេង-ស្ដាំ បើកបរពេលងងុយដេក និងកត្តាយាន្តជាដើម។
បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៃខែឧសភា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមិថុនា បានថយចុះ ២លើក តែមនុស្សស្លាប់ កើន៤នាក់ និងរបួសកើន ១៨នាក់៕
Tag:
គ្រោះថ្នាក់ចរាចរណ៍-ស្លាប់-របួស
© រក្សាសិទ្ធិដោយ thmeythmey.com