កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ប៉ូឡូញ មានឈ្មោះ​កីឡាករ​ពិបាក​អាន​ជាងគេ ក្នុងចំណោម​៣២​ប្រទេស​
12, Jun 2018 , 7:19 pm        
រូបភាព
​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក World Cup ដែល​រៀបចំឡើង​ក្នុងប្រទេស​រុស្ស៊ី នឹង​ចាប់ផ្តើម​ការប្រកួត​នៅ​ថ្ងៃទី​១៤ ខែមិថុនា​នេះហើយ ពោលគឺ​សល់​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ សមាសភាព​កីឡាករ​ទាំង​២៣​រូប​របស់​ក្រុម​ជម្រើសជាតិ​ទាំង​៣២ ក៏បាន​ប្រកាស​ជា​ផ្លូវការ​រួចហើយ​ដែរ ដែល​ក្នុងនោះ​មាន​កីឡាករ​លំដាប់​កំពូលៗ​ពិភពលោក​សរុប ៧៣៦​នាក់​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ​។​



​ក្នុងចំណោម​ប្រទេស​ទាំង​៣២ យើង​សង្កេតឃើញថា​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​មាន​កីឡាករ​ដែលមាន​ឈ្មោះ​សរសេរ​ជា​ភាសារ​អង់គ្លេស​ពិបាក​អាន​ជាងគេ​បង្អស់ និង​ឈ្មោះ​ខ្លះទៀត​ស្ទើ​តែ​អាន​មិន​ចេញ​តែម្តង​។ ឧទាហរណ៍ ដូចជា​ខ្សែប្រយុទ្ធ Lukasz Teodorczyk របស់​ក្រុម Anderlecht, Grzegorz Krychowiak ខ្សែបម្រើ West Bromwich ក៏ដូចជា​កីឡាករ Artur Jedrzejczyk របស់​ក្រុម Legia Warsaw ជាដើម​។​

​ខាងក្រោម​នេះ​ជា​ឈ្មោះ​កីឡាករ​របស់​ប៉ូឡូញ​ទាំង​២៣​នាក់ ដែល​ពិបាក​អាន​៖
-​    ​អ្នកចាំទី​៖ Bartosz Bialkowski (Ipswich Town), Lukasz Fabianski (Swansea City), Wojciech Szczesny (Juventus).

-​    ​ខ្សែការពារ​៖ Jan Bednarek (Southampton), Bartosz Bereszynski (UC Sampdoria), Thiago Cionek (SPAL Ferrara), Kamil Glik (AS Monaco), Artur Jedrzejczyk (Legia Warsaw), Michal Pazdan (Legia Warsaw), Lukasz Piszczek (Borussia Dortmund).

-​    ​ខ្សែបម្រើ​៖ Jakub Blaszczykowski (VfL Wolfsburg), Jacek Goralski (PFC Ludogorets Razgrad), Maciej Rybus (FC Lokomotiv Moscow), Piotr Zielinski (Napoli), Karol Linetty (UC Sampdoria), Grzegorz Krychowiak (West Bromwich Albion), Kamil Grosicki (Hull City), Slawomir Peszko (Lechia Gdansk), Rafal Kurzawa (Gornik Zabrze).

-​    ​ខ្សែប្រយុទ្ធ​៖ Robert Lewandowski (Bayern Munich), Arkadiusz Milik (Napoli), Lukasz Teodorczyk (RSC Anderlecht), Dawid Kownacki (UC Sampdoria).


Tag:
 ​បាល់ទាត់​
  FIFA World Cup
  ប៉ូឡូញ​
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com