ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​. រើស​មន្ត្រី​ជាង ១​សែន​នាក់ ពេល​ដំណើរការ​បោះឆ្នោត ជិត​មកដល់​
13, Jun 2018 , 8:59 am        
រូបភាព
រូបភាព៖ ការរៀបចំការប្រឡងរើសមន្រ្តីគ.ជ.ប. នាពេលកន្លងមក
រូបភាព៖ ការរៀបចំការប្រឡងរើសមន្រ្តីគ.ជ.ប. នាពេលកន្លងមក
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ប្រកាស​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ចំនួន​១៣៧,៨០២ នាក់ ដើម្បី​បម្រើ​ការងារ​នៅតាម​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស សម្រាប់​ការបោះឆ្នោត​តំ​ណា​រាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គ​.​ជ​.​ប​.​។



​សមាសភាព​នៃ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​នីមួយៗ មាន ប្រធាន​១​រូប អនុប្រធាន​១​រូប លេខាធិការ​១​រូប និង​សមាជិក​៣​រូប​។

​គ​.​ជ​.​ប​. បាន​បញ្ជាក់ថា មិនមែន​តែ​ប្រជាពលរដ្ឋ​ទូទៅ​ទេ សូម្បីតែ​មន្ត្រីរាជការ ដែល​បម្រើ​ការងារ​នៅតាម​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក៏​អាចដាក់​ពាក្យ​ចូល​បម្រើ​ការងារ​តាម​មុខតំណែង​ខាងលើ​ដែរ​។ សេចក្តីជូនដំណឹង​ស្តីពី​ការជ្រើសរើស​មន្ត្រី​នេះ នឹងត្រូវ​បិទ​ផ្សាយ​នៅតាម​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត និង​នៅតាម​ទីកន្លែង​សាធារណៈ ដែល​ស្ថិតក្នុង​ឃុំ សង្កាត់ ចាប់ពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ តទៅ​។

​ពាក្យ​សុំចូល​បម្រើការ​ងា​រ មិន​គិតថ្លៃ​នោះទេ​។ ការទទួល​ពាក្យ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២ រហូតដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨៕



Tag:
 បោះឆ្នោត​
  គជប​
  មន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com