បេសកកម្ម​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ឆ្ពោះទៅកាន់​ខេត្តរតនគិរី នៅពេល​ឆាប់ៗ​នេះ​!

ជាតិ
រថយន្ត
បេសកកម្ម​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ឆ្ពោះទៅកាន់​ខេត្តរតនគិរី នៅពេល​ឆាប់ៗ​នេះ​!
16, Jun 2018 , 8:33 am         1805
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​ជោគជ័យ​បេសកកម្ម​លើក​ទី​១ និង​ទី​២ រួចមក កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ចាប់ផ្តើម​បេសកកម្ម​លើក​ទី​៣ របស់ខ្លួន​ជា​បន្តទៀត ដោយ​ងាក​ទៅកាន់​តំបន់​ភូមិភាគ​ឦសាន គឺ​នៅក្នុង​ខេត្តរតនគិរី រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។​


​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia បានលើកឡើង​ពី​បេសកកម្ម​លើក​ទី​៣​នេះ​ថា ក្រុមការងារ​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តរតនគិរី ដោយ​ផ្ដោតលើ​អេកូ​ទេសចរណ៍​, ទេសចរណ៍វប្បធម៌ និង​ការអភិរក្ស​សត្វ​ដំរី​។​


​តាមរយៈ​ដំណើរ​បេសកកម្ម​នេះ ក្រុមការងារ​ក៏​នឹង​សម្ភាសន៍​ផ្ទាល់​ជាមួយ​ជនជាតិភាគតិច ដើម្បី​ស្វែងយល់​ពី​វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​របស់​ពួកគាត់​។ ជាពិសេស ការចូលរួម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​របស់​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ផងដែរ​។ នេះ​ជា​លើកឡើង​បន្ថែម​របស់លោក ឃុន ចាន់ថា មុននឹង​លោក​បញ្ជាក់ថា «​តាមរយៈ​បេសកកម្ម​នេះ នឹងចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​កាន់តែ​ប្រសើរ​ជាង​មុន​»​។​

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​

​សូមបញ្ជាក់ថា បេសកកម្ម​លើក​ទី​១ និង​ទី​២ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » ដែល​បានរៀបចំ​កន្លងទៅ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់ និង​ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​៕​    ​


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង