ជាតិ
EDC ដំឡើង​បរិក្ខារ​ថ្មី​ដែល​ធ្វើ​ឲ្យ​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ និង​កណ្តាល ត្រូវ​ដាច់​ភ្លើង​
14, Jun 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា (EDC) ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន នៅ​កន្លែង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ដើម្បី​ដំឡើង​បរិក្ខារ​អគ្គិសនី​ថ្មី​។

 


​សេចក្តីជូនដំណឹង​រប​ស់​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា បាន​បញ្ជាក់ថា តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​នៅ​ថ្ងៃទី​១៤ ខែមិថុនា មាន តំបន់​ភ្លើង​លេខ ប​.​ត​១៥៧ ក្នុង​សង្កាត់​បឹងកក់​ទី​២ តំបន់​ភ្លើង​លេខ  P២៥១ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ដង្កោ សង្កាត់​ព្រៃ​ស និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​តា​ក្តុល  សង្កាត់​កំពង់​សំណាញ់ ខេត្តកណ្តាល​។​

​តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​ថ្ងៃទី​១៥ ខែមិថុនា មាន តំបន់​ភ្លើង​លេខ ប​.​ត​១៥៧ ក្នុង​សង្កាត់​បឹងកក់​ទី​២ តំបន់​ភ្លើង​លេខ ប​.​ត​៣៣២ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២  តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ទឹកថ្លា សង្កាត់​អូរ​បែកក្អម សង្កាត់​ចាក់អង្រែ​ក្រោម​-​លើ និង​តំបន់​ភ្លើង​មួយចំនួន ក្នុង​សង្កាត់​ដើម​មៀន សង្កាត់​តាខ្មៅ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​តំបន់​ភ្លើង​ដែល​ត្រូវ​បិទ ថ្ងៃទី​១៦  ខែមិថុនា មាន​តំបន់​ភ្លើង​លេខ ប​.​ត​១៥៧ ក្នុង​សង្កាត់​បឹងកក់​ទី​២ តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ចោមចៅ​ទី​២-​ទី​៣​។​

​តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​ថ្ងៃទី​១៧ ខែមិថុនា មាន តំបន់​ភ្លើង​លេខ PT១២៦៥ ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ទឹកថ្លា សង្កាត់​អូរ​បែកក្អម និង​តំបន់​ភ្លើង​មួយចំនួន ក្នុង​សង្ក​កាត់​កា​កាប​ទី​១-​ទី​២ និង​សង្កាត់​ចោមចៅ​ទី​៣៕


Tag:
 ភ្នំពេញ​-​កណ្តាល​
  EDC
© រក្សាសិទ្ធិដោយ thmeythmey.com