អត្ថបទពាណិជ្ជកម្ម
Ford Transit ជា​រថយន្ត​ដឹក​អ្នកដំណើរ​ឈានមុខ​គេ​នៅ​កម្ពុជា​
13, Jun 2018 , 4:41 pm        
រូបភាព
ដោយ:
​រថយន្ត Ford Transit ជា​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ ដែល​លក់ដាច់​បំផុត​ក្នុង​ពិភពលោក ដោយសារតែ​រថយន្ត​នេះ អាច​ប្រើ​បាន​គ្រប់​កាលៈទេសៈ ទាំង​ក្នុង​គ្រួសារ ទាំង​សម្រាប់​គ្រប់​អាជីវកម្ម​ធំ​តូច ជាពិសេស​សម្រាប់​អាជីវកម្ម​ដឹក​អ្នកដំណើរ​តែម្ដង​។ រថយន្ត Ford Transit ២០១៨​នេះ មាន ១៥ កៅអី ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត មាន​កម្លាំង​ខ្លាំង និង​មាន​បំពាក់​បច្ចេកវិទ្យា​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។

​រថយន្ត​នេះ ត្រូវបាន​រចនា​ឡើង​ដោយមាន​មុខងារ​ប្រហាក់ប្រហែល​ទៅនឹង​រថយន្ត SUVs ដើម្បី​ធានា​ផាសុកភាព​អ្នកដំណើរ និង​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ផ្លូវ​ខេត្ត ឬ​ក្នុង​ក្រុង​នោះទេ​។ រថយន្ត Ford Transit ១៥ កៅអី​ម៉ូ​ឌែ​ល​ថ្មី​នេះ មាន​មុខងារ​ច្រើនជាង​មុន និង​មាន​ផ្នែក​ខាងក្នុង ធំ​ទូលាយ ឯ​កៅអី​អ្នកបើកបរ និង​ចង្កូត ក៏ត្រូវ​បាន​រចនា​ជាថ្មី ដែល​ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​ភាពរលូន​។​





​រួម​ជាមួយគ្នានេះ​ផងដែរ រថយន្ត Ford Transit ក៏បាន​បំពាក់​នូវ​កុង​ទ័​រ​រចនា​ម៉ូដ​ថ្មី​ទាន់សម័យ និង​មាន​ភា្ជ​ប់​មកជា​មួយ​នូវ​ប្រព័ន្ធ SYNC ២ ដែល​អាច​បញ្ជា​ដោយ​សំឡេង និង Bluetooth សម្រាប់​ចាក់​តន្ត្រី និង ការកម្សាន្ត​ផ្សេងៗ​ផងដែរ​។





​ម្យ៉ាងទៀត​រថយន្ត Ford Transit បាន​បំពាក់​ឈ្នាន់​ជាន់​ស្វ័យ​ប្រ​វិត្ត ជួយ​សម្រួល​ដល់​ការឡើង​ចុះ​ពី​រថយន្ត និង​មាន​ដំបូល​ខ្ពស់ ដែល​អាច​ឲ្យ​អ្នកដំណើរ ដើរទៅ​កន្លែង​អង្គុយ​បាន​យ៉ាង​ងាយស្រួល​។



​រថយន្ត​នេះ ក៏មាន​បំពាក់​ដោយ​កញ្ចក់​ចំហៀង​ដែល​អាច​ក្ដោប​អូ​តូ និង​ទ្វារ​ខាងក្រោយ​អាច​បើក​បាន​រហូតដល់ ២៧០ ដឺ​ក្រេ​។





​លើសពីនេះទៅទៀត រថយន្ត Ford Transit បាន​បំពាក់​នូវ​ម៉ាស៊ីនត្រជាក់ និង​អំពូល​គ្រប់​ជួរ និង​មាន​ធ្នើ​ផ្ទុក​អ៊ី​វ៉ាន់​ដ៏​ធំ​ទូលាយ​ផងដែរ ដែល​សក្ដិសម​បំផុត​សម្រាប់​ដឹក​អ្នកដំណើរ​។​



​មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរី​ថ្មី ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ឈានមុខ​គេ​ដែល​អាចធ្វើ​ឲ្យ​អ្នកបើកបរ និង​អ្នក​ធើ្វ​ដំណើរ មាន​ទំនុកចិត្ត​ខ្ពស់​លើ​គុណភាព​។ ជាក់ស្តែង​ដូចជា​ប្រព័ន្ធ​ទប់​លំនឹង និង​ការ​ក្រឡាប់ (Roll Over Mitigation) ដែលមាន​បំពាក់​នូវ​ភាព​ឆ្លាត​វៃ​លើ​ប្រព័ន្ធ​ហ្វ្រាំង ក្នុងករណី​ផ្លូវ​កោង​ខ្លាំង តាមរយៈ​សេន​សឺ​។ ជាពិសេស​ជាង​នេះ  ប្រព័ន្ធ Traction Control មាន​សមត្ថភាព​ក្នុងការ​ធានាបាន​នូវ​ភាព​នឹង​ល្អ មិន​ឃ្លេងឃ្លោង មិន​វេរ គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់​។ រថយន្ត Ford Transit ក៏មាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​សំខាន់​ជាច្រើន​ទៀត​រួមមាន ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ (Pre-Collision Warning) កាមេរ៉ា និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​សម្រាប់​ជំនួយ​ដល់​ការចូល​ចត (Rear Camera with Front & Rear Sensors)




 
​ប្រព័ន្ធ​ហ្វ្រាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution) ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត អាចជួយ​ឲ្យ​អ្នកបើក​បរមាន​ទំនុកចិត្ត​ក្នុងការ​បើករថយន្ត​ឡើង​ចំណោត ដោយ​ទប់​មិន​ឲ្យ​រថយន្ត​ជ្រុល​ទៅមុខ ឬ​រអិល​ទៅក្រោយ (Hill Start Assist) និង​មានភ្ជាប់​មកជា​មួយ​នូវ​ញញួរ​នៅក្បែរ​ទ្ចា​រ សម្រាប់​វាយ​បំបែក​កញ្ចក់​នៅក្នុង​ករណី​បន្ទាន់​ផងដែរ (Emergency Release Hammer on Single Side Load Door)​។​




 
​ចង់ដឹង​កាន់តែច្បាស់ សូម​ទស្សនា Video ខាងក្រោម​ទាំងអស់គ្នា​៖





(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com