ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
Ford Transit ជារថយន្តដឹកអ្នកដំណើរឈានមុខគេនៅកម្ពុជា
13, Jun 2018 ,
4:41 pm
រូបភាព
×
ដោយ:
រថយន្ត Ford Transit ជារថយន្តប្រភេទដឹកអ្នកដំណើរ ដែលលក់ដាច់បំផុតក្នុងពិភពលោក ដោយសារតែរថយន្តនេះ អាចប្រើបានគ្រប់កាលៈទេសៈ ទាំងក្នុងគ្រួសារ ទាំងសម្រាប់គ្រប់អាជីវកម្មធំតូច ជាពិសេសសម្រាប់អាជីវកម្មដឹកអ្នកដំណើរតែម្ដង។ រថយន្ត Ford Transit ២០១៨នេះ មាន ១៥ កៅអី ប្រើម៉ាស៊ីនម៉ាស៊ូត មានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពខ្ពស់។
រថយន្តនេះ ត្រូវបានរចនាឡើងដោយមានមុខងារប្រហាក់ប្រហែលទៅនឹងរថយន្ត SUVs ដើម្បីធានាផាសុកភាពអ្នកដំណើរ និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវខេត្ត ឬក្នុងក្រុងនោះទេ។ រថយន្ត Ford Transit ១៥ កៅអីម៉ូឌែលថ្មីនេះ មានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុង ធំទូលាយ ឯកៅអីអ្នកបើកបរ និងចង្កូត ក៏ត្រូវបានរចនាជាថ្មី ដែលធ្វើឲ្យការបើកបរកាន់តែភាពរលូន។
រួមជាមួយគ្នានេះផងដែរ រថយន្ត Ford Transit ក៏បានបំពាក់នូវកុងទ័ររចនាម៉ូដថ្មីទាន់សម័យ និងមានភា្ជប់មកជាមួយនូវប្រព័ន្ធ SYNC ២ ដែលអាចបញ្ជាដោយសំឡេង និង Bluetooth សម្រាប់ចាក់តន្ត្រី និង ការកម្សាន្តផ្សេងៗផងដែរ។
ម្យ៉ាងទៀតរថយន្ត Ford Transit បានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវិត្ត ជួយសម្រួលដល់ការឡើងចុះពីរថយន្ត និងមានដំបូលខ្ពស់ ដែលអាចឲ្យអ្នកដំណើរ ដើរទៅកន្លែងអង្គុយបានយ៉ាងងាយស្រួល។
រថយន្តនេះ ក៏មានបំពាក់ដោយកញ្ចក់ចំហៀងដែលអាចក្ដោបអូតូ និងទ្វារខាងក្រោយអាចបើកបានរហូតដល់ ២៧០ ដឺក្រេ។
លើសពីនេះទៅទៀត រថយន្ត Ford Transit បានបំពាក់នូវម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើផ្ទុកអ៊ីវ៉ាន់ដ៏ធំទូលាយផងដែរ ដែលសក្ដិសមបំផុតសម្រាប់ដឹកអ្នកដំណើរ។
មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីថ្មី ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដែលអាចធ្វើឲ្យអ្នកបើកបរ និងអ្នកធើ្វដំណើរ មានទំនុកចិត្តខ្ពស់លើគុណភាព។ ជាក់ស្តែងដូចជាប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាពឆ្លាតវៃលើប្រព័ន្ធហ្វ្រាំង ក្នុងករណីផ្លូវកោងខ្លាំង តាមរយៈសេនសឺ។ ជាពិសេសជាងនេះ ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាននូវភាពនឹងល្អ មិនឃ្លេងឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវទាំងអស់។ រថយន្ត Ford Transit ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពសំខាន់ជាច្រើនទៀតរួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Pre-Collision Warning) កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញាសម្រាប់ជំនួយដល់ការចូលចត (Rear Camera with Front & Rear Sensors)
ប្រព័ន្ធហ្វ្រាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution) ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្តជ្រុលទៅមុខ ឬរអិលទៅក្រោយ (Hill Start Assist) និងមានភ្ជាប់មកជាមួយនូវញញួរនៅក្បែរទ្ចារ សម្រាប់វាយបំបែកកញ្ចក់នៅក្នុងករណីបន្ទាន់ផងដែរ (Emergency Release Hammer on Single Side Load Door)។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនា Video ខាងក្រោមទាំងអស់គ្នា៖
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម