World Cup ចាប់ផ្តើម​ថ្ងៃនេះ​ដោយ​រុស្ស៊ី ស្វាគមន៍​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ម៉ោង​១០​យប់​

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ចាប់ផ្តើម​ថ្ងៃនេះ​ដោយ​រុស្ស៊ី ស្វាគមន៍​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ម៉ោង​១០​យប់​
14, Jun 2018 , 8:29 am         2104
រូបភាព
ដោយ: រួបរួម
ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែមិថុនា នេះ ដោយ​ម្ចាស់ផ្ទះ​រុស្ស៊ី បើក​កីឡដ្ឋាន Luzhniki Stadium ស្វាគមន៍​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​ជំនួប​បើកឆាក​ពូ​ល A​។​

 
​រុស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ធ្លាប់​ជួបគ្នា​តែមួយ​លើក​គត់​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ឆ្នាំ​១៩៩៣ ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-២ ។ ជាមួយគ្នានេះ អា​រ៉ា​ប៊ី​សា​អូឌីត​ដែលមាន​រហស្សនាម​ថា «​ស្ទាំង​បៃតង​» ក្លាយជា​ក្រុម​អាស៊ី​បំផុត​ដែល​ប្រកួត​បើកឆាក World Cup​។​
 
​ក្រោយ​ឈ្នះ​កូរ៉េខាងត្បូង ៤-២ កាលពី​ខែតុលា ឆ្នាំ​២០១៧ ម្ចាស់ផ្ទះ​រុស្ស៊ី មិន​ស្គាល់​ជ័យជម្នះ​ឡើយនា​ជំនួប​មិត្តភាព​អន្តរជាតិ​៧​លើកចុងក្រោយ ដោយ​ស្មើ​អេ​ស្ប៉ា​ញ អ៊ីរ៉ង់ និង​តួ​ក​គី ហើយ​ចាញ់​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល បារាំង និង​អូទ្រីស​។​
 
​ដូចគ្នា​ផងដែរ អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចាញ់​ជំនួប​មិត្តភាព​អន្តរជាតិ​៣​លើក​ជាប់​គ្នា ក្រោម​ថ្វី​ជើង អ៊ីតាលី ប៉េ​រូ និង​អាល្លឺម៉ង់ ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក World Cup​។​
 
​កីឡដ្ឋាន Luzhniki នឹង​ក្លាយជា​កំណត់ត្រា​រវាង​ក្រុម​ទាំងពីរ ដោយ​ម្ចាស់ផ្ទះ​រុស្ស៊ី ខាន​ឈ្នះ​ការប្រកួត World Cup តាំងពី​ឆ្នាំ​២០០២​មក ខណៈ​ជ័យជម្នះ​ចុងក្រោយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត កើតឡើង​តាំងពី​ឆ្នាំ​១៩៩៤​នៅ​អាមេរិក​។​
 
​ការប៉ាន់ស្មាន​សម្រាប់​ជម្រើស​ដំបូង​៖
​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​លោក Stanislav Cherchesov៖ Igor Akinfeev; Mario Fernandes, Fedor Kudryashov, Sergey Ignashevich, Yuri Zhirkov; Roman Zobnin, Daler Kuzyaev, Alan Dzagoev, Aleksandr Samedov, Aleksandr Golovin; Fedor Smolov
 
​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោម​ការដឹកនាំ​របស់​លោក Juan Antonio Pizzi៖ Abdullah Al-Mayouf; Usamah Husawi, Omar Hosawi, Yasser Al-Shahrani, Mohammed Al-Barik; Abdullah Otif, Salman Al-Faraj, Yahya Al-Shihri, Taisir Al-Jassim, Salem Al Dosari; Fahad Al-Molad៕

Tag:
 FIFA World Cup
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1920next