ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្ពុជា ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម របស់​UN
14, Jun 2018 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​(ECOSOC) របស់​អង្គការសហប្រជាជាតិ ក្រោយពី​ទទួលបាន​ការគាំទ្រ ដោយ​សំឡេង​១៨៣​លើ​១៨៨​ប្រទេស ក្នុងការ​បោះឆ្នោត នៅក្នុង​សាល​មហាសន្និបាត​នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញ៉ូ​វ​យ៉​ក កាលពី​ថ្ងៃទី​១៣ មិថុនា​។​


 
​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​នេះ គឺ​កម្ពុជា អាចមាន​អាណត្តិ​បំពេញការងារ​មួយឆ្នាំ (២០១៩) ។ ក្នុងឋានៈ​នេះ​កម្ពុជា ប្ដេជ្ញាចិត្ត​ខិតខំ​ចូលរួម​ពិភាក្សា​និង​ផ្តល់យោបល់​លើ​ការជំរុញ​ស្តង់ដារ​រស់នៅ​ឲ្យ​បាន​ខ្ពស់ ជាពិសេស​ការបង្កើត​ការងារ​ឲ្យ​បាន​ពេញលេញ និង​ជំរុញ​លក្ខខណ្ឌ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម និង​ការអភិវឌ្ឍ​។ 
 
​បន្ថែម​ពីនេះ​កម្ពុជា នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ រួមទាំង​ការរក​ដំណោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ និង​សុខាភិបាល​សង្គម​។ កម្ពុជា នឹង​ជំរុញ​ការគោរព​ជាស​កល​ចំពោះ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​ជាដើម​។​
 
 
​កាលពី​ថ្មីៗ​នេះ​កម្ពុជា ក៏​ក្លាយជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ បន្ទាប់ពី​មានការ​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​ប្រទេស​នៃ​ក្រុម​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​។​សម្រាប់​តួនាទី​នេះ កម្ពុជា មាន​អាណត្តិ​អនុវត្ត​ការងារ​រយៈពេល​១​ឆ្នាំ គឺ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩៕
 
 
 
 
 
 
 
 
 
 

Tag:
 សេដ្ឋកិច្ច​
 ​សង្គម​
 UN
© រក្សាសិទ្ធិដោយ thmeythmey.com