ជាតិ
រដ្ឋមន្ត្រី​ការពារ​ជាតិចិន នឹង​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចប្រតិបត្តិការ​ការពា​រ​ជាតិ​ទាំងពីរ​
14, Jun 2018 , 12:05 pm        
រូបភាព
រូបពីក្រសួងការពារជាតិចិន
រូបពីក្រសួងការពារជាតិចិន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន លោក វៃ ហ្វេ​ន​ហេ (Wei Fenghe) នឹង​មក​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ៤​ថ្ងៃ ដើម្បី​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។ ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៦ ដល់​២០ មិថុនា​។



​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វៃ ហ្វេ​ន​ហេ នឹងត្រូវ​ជួប​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មុននឹង​ជួប​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចសហការ​ប្រតិបត្តិកា​រ​រវាង​ក្រសួង​ការពារ​ប្រទេស​ទាំងពីរ ។​

​ក្រៅពីនេះ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​កម្ពុជា ក៏​នឹង​បើក​ស​ម្ពោ​ធ​ពិ​ព័រ​ណ៌​យោធា​រួមគ្នា កម្ពុជា​-​ចិន នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​ផងដែរ​៕


Tag:
 ទៀ បាញ់​
  ក្រសួង​ការពា​ជាតិ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com