ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ច្បាប់​៖ អ្នក​បង្ហោះ​រូបភាព ឬ​វីដេអូ ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រើបស្រាល អាចមាន​ទោស​
15, Jun 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​បង្ហោះ​រូប ឬ​វីដេអូ ដែលមាន​លក្ខណៈ​អាសអាភាស ដែល​ធ្វើ​ឲ្យ​អ្នកមើល​មាន​អារម្មណ៍​ស្រើបស្រាល អាច​ប្រឈម​ផ្លូវច្បាប់ បើទោះជា​អ្នក​បង្ហោះ​នោះ​ជាសា​មី​ខ្លួន​ក៏ដោយ​។ រឹតតែ​ប្រឈម​ទោស​ធ្ងន់ធ្ងរ​ថែមទៀត​នោះ ​គឺ​ការ​បង្ហោះ​រូបភាព ឬ​វីដេអូ​អាសអាភាស​របស់​កុមារ​។ នេះ​បើតាម​ការលើកឡើង របស់លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុមអ្នកច្បាប់​អមរិន្ទ​។​



​លោក​មេធាវី​ខាងលើ​បាន​បន្ថែមទៀតថា ប្រជាពលរដ្ឋ​មួយចំនួន កំពុង​រំលោភ​លើ​សិទ្ធិ​អ្នកដទៃ​ដោយ​មិនដឹង​ខ្លួន ជាពិសេស​ការ​បង្ហោះ​រូបភាព ឬ​វីដេអូណា ​ដែលមាន​រូបអ្នក​ដទៃ ហើយ​គេ​មិន​ពេញចិត្ត​ឲ្យ​បង្ហោះ​។ ការ​បង្ហោះ​រូប ឬ​វីដេអូ​ ដែល​គ្មាន​ការអនុញ្ញាត​ពី​អ្នកពាក់ព័ន្ធ​នេះហើយ ដែល​អាចធ្វើ​ឲ្យ​អ្នក​បង្ហោះ​មានទោស​បាន​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​លោក អ្នកនាង ​ស្ដាប់​​​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុមអ្នកច្បាប់​អមរិន្ទ​ដូចតទៅ​៖





Tag:
 ហ្វេ​ស​ប៊ុ​ក​
 ​ច្បាប់​
 ​សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com