អត្ថបទពាណិជ្ជកម្ម
​កម្មវិធី ACE Open Day បើក​ស្វាគមន៍​សិស្សានុសិស្ស និង​អាណាព្យាបាល ឲ្យ​ចូលរួម​ស្វែងយល់​ពី​កម្មវិធីសិក្សា​ដោយ​សេរី​
15, Jun 2018 , 4:30 pm        
រូបភាព
 ​សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៩ ខែមិថុនា ដល់ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​។ កម្មវិធី​នេះ ធ្វើ​ទ្បើង​សម្រាប់​សិស្សានុសិស្ស និង​មាតាបិតា ដែល​មានបំណង​ស្វែងយល់ អំពី​កម្មវិធីសិក្សា​នៅ​សាលា ACE និង​អត្ថប្រយោជន៍​ពិសេស​ផ្សេងៗ មុននឹង​សម្រេចចិត្ត​ចុះឈ្មោះ​ចូលរៀន​។​

​កម្មវិធី​នេះ​រួមមាន ការ​ទស្សនា​បន្ទប់រៀន និង​សម្ភារ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង​ដោយ​សេរី ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ ពី​របៀប​សិក្សា​ភាសា​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ សិស្សានុសិស្ស​ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។ កម្មវិធី ACE Open Day កាលពី​វគ្គ​សិក្សា​ទី​២ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តទៅ​យ៉ាង​ជោគជ័យ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០០​នាក់​។



​គួរ​បញ្ជាក់ដែរថា សាលា ACE ជា​សាលា​ឈានមុខ​គេ ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ដែលមាន​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ​៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) និង​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​

​កម្មវិធី ACE Open Day នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ ល្ងាច​នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា ACE នៅ​ទីក្រុង​ភ្នំពេញ រួមមាន​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ទីតាំង​សៀមរាប​។  ចុះឈ្មោះ​ចូលរួម​តាមរយៈ ៖ http://openday.acecambodia.org/





​លោកអ្នក​អាច​ចុច​លើ​តំណរ​ភ្ជាប់​ដើម្បី​ស្វែងរក​ទីតាំង សាលា​អេ​ស៊ី​អ៊ី ទីតាំង​ថ្មី នៅ​ទួលគោក ៖ goo.gl/fsi1BA ឬ​ទំនាក់ទំនង​តាមរយៈ​៖
​លេខ​ទូរស័ព្ទ​៖ ០២៣ ៨៨៤ ២១២

​អាសយដ្ឋាន​៖ ០៨ ផ្លូវ ៦០០ កែង ផ្លូវ ៣០៧ ខណ្ឌទួលគោក ភ្នំពេញ

​សូម​ស្វាគមន៍ សិស្សានុសិស្ស និង​មាតាបិតា​ចូលរួម​ដោយ​សេរី​៕

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com