ជាតិ
​ក្រោយ​ធ្លាយ​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច​ចាប់ខ្លួន​ឪពុក​ដែល​វាយដំ​កូន​
15, Jun 2018 , 4:38 pm        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​ប្រើ​ហិង្សា​លើ​កុមារ យកទៅ​សាកសួរ​ចម្លើយ នៅ​ថ្ងៃទី​១៥ មិថុនា​នេះ​។ ការឃាត់​បុរស​ម្នាក់នេះ ធ្វើឡើង​ក្រោយពី​មានការ​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ពី​សកម្មភាព​ទាត់​ធាក់​កុមារ​យ៉ាងដំណំ​។នេះបើតាមស្នងការដ្ឋាននគរបាលជាតិ។​



​លោក លៅ លីន នាយក​ការិយាល័យ​ការពារ​អ​និតិ​ជន បាន​និយាយថា បុរស​ដែល​បាន​ឃាត់ខ្លួន​នេះ គឺជា​ឪពុក​របស់​ក្មេងប្រុស​បង្កើត ប៉ុន្តែ​ការប្រើ​ហិង្សា​លើ​អនីតិជន គឺជា​ទង្វើ​ខុសច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាមច្បាប់​។ បើតាម​លោក លៅ លីន សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ដែល​ប្រើ​ហិង្សា​លើ​កូន​នេះហើយ និង​កសាង​សំណុះ​រឿង​តាម​នីតិវិធី​ច្បាប់​។​

​ការ​ឈានទៅ​ឃាត់ខ្លួន​បុរស​នេះ ធ្វើឡើង​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​វាយដំ​កុមារ ហើយ​មានការ​រិះគន់​ច្រើន​ពី​សំណាក់​ពលរដ្ឋ​៕


Tag:
 ហិង្សា​
  អ​និតិ​ជន
© រក្សាសិទ្ធិដោយ thmeythmey.com