ជាតិ
បោះឆ្នោត
ក្រសួងការងារឲ្យនិយោជិតសម្រាក៣ថ្ងៃ នៅថ្ងៃបោះឆ្នោត រូបពីហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
× ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យកម្មករ-និយោជិត អាចឈប់សម្រាកការងាររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែមិថុនា សម្រាប់ដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ។
ក្រសួងការងារបានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន និងនាយករោងចក្រ សហគ្រាស ឬគ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកតាមការកំណត់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ដោយរក្សាទុកប្រាក់ឈ្នួលជូនកម្មករនិយោជិតដដែល។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្ស២០ ចូលរួមប្រកួតប្រជែង ។ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានជាង៨លាន៣សែននាក់។ ចំណែកកងកម្លាំងជាង៨ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់ការិយាល័យបោះឆ្នោត។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕
Tag:
បោះឆ្នោត
ថ្ងៃឈប់សម្រាក
ក្រសូងការងារ
កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com