ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​៖ រឿង​អត់​ប្រយោជន៍​លើ​ហ្វេ​ស​ប៊ុ​ក​ទាក់ទាញ​ការចាប់អារម្មណ៍​ជាង​រឿង​ចំណេះដឹង​
16, Jun 2018 , 10:39 am        
រូបភាព
លោក ប៉ា ច័ន្ទរឿន  ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា ។ រូបថត ហ្វេសប៊ុក​របស់លោក
លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា ។ រូបថត ហ្វេសប៊ុក​របស់លោក
ដោយ:
​ភ្នំពេញ​៖ ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា លោក ប៉ា ច័ន្ទ​រឿន បាន​និយាយថា ពលរដ្ឋ​បច្ចុប្បន្ននេះ ហាក់​ចាប់អារម្មណ៍​ខ្លាំង​លើ​រឿង​បរិហាកេរ្តិ៍​គ្នា​ទៅវិញទៅមក នៅក្នុង​បណ្ដាញ​សង្គម តែ​បែ​រជា​មិនសូវ​ចាប់អារម្មណ៍​លើ​រឿង​ចំណេះដឹង ឬ​នយោបាយ​ជាដើម​។ បើតាម​លោក ប៉ា ច័ន្ទ​រឿន ពលរដ្ឋ​ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន មិនបាន​គិតគូ​រឲ្យ​បាន​ច្បាស់ ឬ​ខ្វះ​ការយល់ដឹង ​ពី​របៀប​ប្រើប្រាស់​បណ្ដាញ​សង្គម​ថា តើ​គួរប្រើ​ប្រា​ស់វា​បែបណា ឲ្យ​មាន​ប្រយោជន៍​?



​អ្នកជំនាញ​បញ្ហា​សង្គម​រូបនេះ បាន​បន្តថា​៖« ការ​បរិហា​រកេរ្តិ៍​នរណាម្នាក់​ នៅក្នុង​បណ្ដាញ​សង្គម គឺជា​រឿង​ខុសច្បាប់ ដូច្នេះ​អ្នក​ដែល​ចូលរួម​ចែករំលែក​បន្ត ក៏​អាច​មានទោស​ដូចគ្នា​​ដែរ​។ ហេតុ​ដូច្នេះហើយ បានជា​លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ កុំ​បង្ហោះ ឬ​ចែករំលែក នូវ​ពាក្យពេចន៍​ណា ​ដែល​មានន័យ​បរិហា​រ ឬ​បញ្ហា​ផ្ទាល់ខ្លួន​ទៅក្នុង​បណ្ដាញ​សង្គម ព្រោះ​វា​អាចធ្វើ​ឲ្យ​សីលធម៌​ផ្ទាល់ខ្លួន​ធ្លាក់ចុះ នឹង​អាច​ប្រឈម​ផ្លូវច្បាប់​បន្ថែមទៀត​»​។​

​សូម​លោក  អ្នកនាង ស្ដាប់​​​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ប៉ា ច័ន្ទ​រឿន ដូចតទៅ​៖





Tag:
 ហ្វេ​ស​ប៊ុ​ក​
  ច្បាប់​
 ​សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com