FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជំនួប​៤​គូ​នៅក្នុង​ពូ​ល C និង​ពូ​ល D ដែល​ចាប់ផ្តើម​ពី​ម៉ោង​៥​ល្ងាច​តទៅ​
16, Jun 2018 , 12:19 pm        
រូបភាព
កីឡាករ​ឆ្នើម​ទាំង​៨ក្រុម​ដែល​ត្រូវ​ប្រកួត​ប្រជែងនៅ​ថ្ងៃសៅរ៍នេះ។ រូបថត FIFA.com
កីឡាករ​ឆ្នើម​ទាំង​៨ក្រុម​ដែល​ត្រូវ​ប្រកួត​ប្រជែងនៅ​ថ្ងៃសៅរ៍នេះ។ រូបថត FIFA.com
ដោយ: រួបរួម
​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក (FIFA World Cup) នៅ​រុស្ស៊ី ឈានដល់​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល C និង ពូ​ល D នៅ​ថ្ងៃទី​១៦ ខែមិថុនា នេះ​។ នៅក្នុង​ពូ​ល C បារាំង​ត្រូវ​ជួប​អូស្ត្រាលី ប៉េ​រូ​ប៉ះ​ដា​ណឺ​ម៉ាក ខណៈ​ពូ​ល D ជាការ​តទល់​គ្នា​រវាង អា​ហ្ស​ង់​ទីន​-​អ៊ី​ស្លង់ និង​ក្រូ​អាស៊ី​-​នី​ហ្សេ​រី​យ៉ា​។


​បារាំង ជួប អូស្ត្រាលី ម៉ោង​៥​ល្ងាច នៅ​កីឡដ្ឋាន Kazan Arena Kazan
Tim Cahill អាចមាន​ឈ្មោះ​ដូច​វីរបុរស​ប្រេ​ស៊ី​ល Pele និង​អតីត​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Miroslav Klose និង Uwe Seeler ក្នុងនាម​ជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ព្រឹត្តិការណ៍ World Cup ៤​លើក​។ ក្រៅពី​ខ្សែប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​រូបនេះ កម្លាំង​ដ៏​សំខាន់​មួយទៀត​របស់​អូស្ត្រាលី​គឺ​ខ្សែបម្រើ Aaron Mooy នៃ​ក្លិប Huddersfield Town​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ងាយស្រួល​នោះឡើយ​សម្រាប់​ក្រុម​កង់​គូ​រូ ពីព្រោះ Antione Griezmann ជា​កម្លាំង​ប្រយុទ្ធ​ដ៏​មុត​ស្រួច​មួយ​របស់​បារាំង​។ Griezmann ផ្តោតទៅលើ​ក្រុម​ជម្រើសជាតិ​សិន មុននឹង​សម្រេចចិត្ត​លើក​អនាគត​របស់ខ្លួន​ក្នុង​ក្របខណ្ឌ​អាជីព​។ 
 
​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៤​លើក ដោយ​បារាំង​ឈ្នះ​២​លើក អូស្ត្រាលី​ឈ្នះ​១​លើក និង​ស្មើគ្នា​១​លើក​។ នា​ជំនួប​មិត្តភាព​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៣ បារាំង​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៦-០ ។​
 
​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​៖
-​បារាំង​៖ Hugo Lloris, Benjamin Mendy, Samuel Umtiti, Raphael Varane, Djibril Sidibe, Blaise Matuidi, N'Golo Kante, Paul Pogba, Antoine Griezmann, Kylian Mbappe, Olivier Giroud 
 
-​អូស្ត្រាលី​៖ Mathew Ryan, Aziz Behich, Trent Sainsbury, Mark Milligan, Josh Risdon, Aaron Mooy, Mile Jedinak, Massimo Luongo, Robbie Kruse, Andrew Nabbout, Mathew Leckie
 
​អា​ហ្ស​ង់​ទីន ជួប អ៊ី​ស្លង់ ម៉ោង​៨​យប់​នៅ​កីឡដ្ឋាន Spartak Stadium, Moscow
​អា​ហ្ស​ង់​ទីន​ដែល​ស្វែង​ការ​ឈ្នះ​ពាន World Cup លើក​ទី​បី​របស់ខ្លួន ខណៈ Lionel Messi ត្រូវ​បង្ហាញ​វត្តមាន​លើក​ទី​៣​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។ ជំនួប​បើកឆាក​ពូក D នេះ ជាការ​ប៉ះគ្នា​រវាង​ក្រុម​អា​ហ្ស​ង់​ទីន​ដ៏​មានបទពិសោធន៍ និង​ក្រុម​ចំណូល​ថ្មី អ៊ី​ស្លង់​ដែលមាន​ប្រជាជន​ត្រឹម​ជាង​៣​សែន​នាក់​។ 
 
​អាច​ថា​ពិបាក​ក្នុងការ​ប្រៀបធៀប​ខណៈ​អា​ហ្ស​ង់​ទីន​មាន Lionel Messi, Angel Di Maria និង Sergio Aguero ជាដើម ប៉ុន្តែ​អ៊ី​ស្លង់​ក៏​ធ្លាប់មាន​ប្រវត្តិ​ធ្វើ​ឲ្យ​ក្រុម​ខ្លាំងៗ​មួយចំនួន​ចុក​ចាក់​ផងដែរ ដូចជា​ការទម្លាក់​អង់គ្លេស​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ Euro 2016 និង​ការបំបាក់​ក្រុម​ខ្លាំង​ក្រូ​អាស៊ី អ៊ុយ​ក្រែ​ន និង​តួ​ក​គី​ក្នុង​ដំណើរ​ទៅកាន់​រុស្ស៊ី ជាដើម​។​
 
​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​៖
-​អា​ហ្ស​ង់​ទីន​: Wilfredo Caballero; Eduardo Salvio, Nicolas Otamendi, Marcos Rojo, Nicolas Tagliafico; Javier Mascherano, Lucas Biglia; Maximiliano Meza, Lionel Messi, Angel Di Maria; Sergio Aguero
 
-​អ៊ី​ស្លង់​: Hannes Halldorsson; Hordur Magnusson, Ragnar Sigurdsson, Kari Arnason, Birkir Saevarsson; Emil Hallfredsson, Aron Gunnarsson; Birkir Bjarnason, Gylfi Sigurdsson, Johann Gudmundsson; Jon Bodvarsson
 
​ប៉េ​រូ ជួប ដា​ណឺ​ម៉ាក ម៉ោង​១១​យប់​នៅ​កីឡដ្ឋាន Mordovia Arena Saransk
​ប៉េ​រូ​វិលត្រឡប់​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup វិញ ក្រោយ​អវត្តមាន​អស់​រយៈពេល​៣៦​ឆ្នាំ ខណៈ​ដា​ណឺ​ម៉ាក ខកខាន​បង្ហាញខ្លួន​នៅ​ប្រេ​ស៊ី​ល​កាលពី​៤​ឆ្នាំមុន​។ ទោះបីជា​មិនសូវ​លេចធ្លោ​ខ្លាំង ប៉ុន្តែ​ក្រុម​ទាំងពីរ​សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​ឆ្លង​ចូល​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​
 
​ប៉េ​រូ​មាន Paolo Guerrero, Jefferson Farfan និង Edison Flores ជា​កម្លាំង​ដ៏​សំខាន់ រីឯ​ដា​ណឺ​ម៉ាក ដាក់​ក្តី​រំពឹង​ខ្ពស់​លើ Christian Eriksen ខណៈ Kasper Schmeichel នឹង​ដើរ​តាម​លំនាំ​ឪពុក​ក្នុង​ការបំពេញ​តួនាទី​ជា​អ្នកចាំទី​ដ៏​ល្អ​។​

​កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​៖
​ប៉េ​រូ​៖ Pedro Galesse, Luis Advincula, Alberto Rodriguez, Christian Ramos, Miguel Trauco, Renato Tapia, Yoshimar Yoton, Edison Flores, Christian Cueva, Jefferson Farfan, Paolo Guerrero​។​

​ដា​ណឺ​ម៉ាក​៖
Kasper Schmeichel, Jens Stryger Larsen, Andreas Christensen, Simon Kjaer, Henrik Dalsgaard, William Kvist, Tomas Delaney, Christian Eriksen, Pione Sisto, Nicolai Jorgensen, Yurary Poulsen​។​
 
​ក្រូ​អាស៊ី ជួប នី​ហ្សេ​រី​យ៉ា ម៉ោង​២​អធ្រាត្រ នៅ​កីឡដ្ឋាន Kaliningrad Stadium Kaliningrad
​ថ្វីដ្បិតតែ​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ច្រើន​នៅក្នុង World Cup ប៉ុន្តែ​ជំនួប​ក្នុង​ពូ​ល D នេះ ជាការ​ប៉ះគ្នា​លើកដំបូង​បំផុត​។ កាលពី​៤​ឆ្នាំមុន ក្រូ​អាស៊ី ធ្លាក់​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ហើយ​នី​ហ្សេ​រី​យ៉ា​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ បី​ពិន្ទុ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ខណៈ​អា​ហ្ស​ង់​ទីន គឺជា​ក្រុម​ដែលមាន​ប្រៀប​ជាងគេ​នៅក្នុង​ពូ​ល​។​
 
​ជំនួប​រវាង​ក្រុម​ក្រូ​អាស៊ី​ជាមួយ​ក្រុម​អាហ្វ្រិក​ក៏​ទទួលបាន​កំណត់ត្រា​ល្អ​ផងដែរ ដោយ​កាលពី World Cup ឆ្នាំ​២០១៤ ពួកគេ​បាន​យកឈ្នះ​កា​មេ​រូ​ន​ដល់​ទៅ ៤-០  រីឯ​នី​ហ្សេ​រី​យ៉ា ក៏​ធ្លាប់ធ្វើ​ឲ្យ​ក្រុម​ពី​តំបន់​បាល់​កង់​រងគ្រោះ​វិញ​ផងដែរ ជាពិសេស​ការយក​ឈ្នះ​បូ​ស្នី​-​ហឺ​សេ​ហ្គ្រោ​វីន ១-០ កាលពី​៤​ឆ្នាំមុន​។​

កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​៖
​ក្រូ​អាស៊ី​: Danijel Subasic; Sime Vrsaljko, Domagoj Vida, Dejan Lovren, Ivan Strinic; Luka Modric, Ivan Rakitic; Ivan Perisic, Andrej Kramaric, Ante Rebic; Mario Mandzukic

​នី​ហ្សេ​រី​យ៉ា​:
Francis Uzoho; Brian Idowu, Shehu Abdullahi, Kenneth Omeruo, William Troost-Ekong; Wilfred Ndidi, Oghenekaro Etebo, Victor Moses, Alex Iwobi, John Obi Mikel; Odion Ighalo៕
 

Tag:
 FIFA World Cup
  GroupC
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com