អត្ថបទពាណិជ្ជកម្ម
​ស្មា​ត​ហ្វូ​ន Vivo Y85 ស៊េរី​ថ្មី​ពណ៌​ក្រហម ចេញលក់​នៅ​កម្ពុជា តម្លៃពិត​ជាពិសេស​ដែល​សក្តិសម​បំផុត​សំរាប់​អ្នកប្រើប្រាស់
16, Jun 2018 , 6:46 pm        
រូបភាព
​នៅថ្ងៃនេះ ស្មា​ត​ហ្វូ​ន Vivo Y85 ស៊េរី​ថ្មី​ពណ៌​ក្រហម ត្រូវបាន​ក្រុមហ៊ុន vivo ប្រកាស​ចេញលក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ ជាមួយនឹង​តម្លៃ​ពិសេស​ត្រឹមតែ 249 ដុល្លា​ប៉ុណ្ណោះ ដែល​ពិតជា​ពិសេស នឹង​សក្តិសម​បំផុត​សំរាប់​អ្នកប្រើប្រាស់ ក្នុងនោះ​ក៏មាន​ការ​ថែម​ជូន​នូវ Bluetooth Speaker ចំនួន 01 គ្រឿង ហើយនឹង​កញ្ចប់​សេវា​របស់​ក្រុមហ៊ុន Smart ទៀតផង​។

វត្តមាន​របស់​ស្មា​ត​ហ្វូ​ន vivo Y85 ពណ៌​ក្រហម​ថ្មី​នេះ គឺ​ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​មែនទែន ជាមួយនឹង​តួ​ខ្លូន ដែលមាន​ក​ម្រ៉ា​ស់​ស្តើង និង​មាន​សភាព​រលើបរលោង ព្រមទាំង​មាន​គែម​ព័ទ្ធជុំវិញ លាតសន្ធឹង ដោយ​ពណ៌​ក្រហមឆ្អិនឆ្អៅ ដែល​បានបង្ហាញ​ចេញ​នូវ​ភាពទាន់សម័យ និង​ភាព​ពេញនិយម​ជាងគេ​សំរាប់​ការប្រើប្រាស់​នៅក្នុងពេល​បច្ចុប្បន្ននេះ​។​
 
​ជាមួយនឹង​ការបំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​ដែលមាន​ទំហំ​ដល់​ទៅ​13+2 មេ​ហ្កា​ភិ​ច​សែ​ល អម​មក​នូវ​មុខងារ AI Beautiful, Beauty Self-Timer បាន​ផ្តល់អោយ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​អាច​ថតរូប​ភាព Selfie បាន​យ៉ាង​ស្រស់ស្អាត​បំផុត​ក្នុងនោះ​ក៏មាន​ការប្រើប្រាស់​ជាមួយនឹង​មុខងារ AI Make-up សម្រាប់ធ្វើ​ការកំណត់​ទៅ​លើ​ភេទ ស្បែក និង​ពន្លឺ​កាន់តែ​ស្រស់ស្អាត ហើយ​វា​ក៏មាន​ប្រើប្រាស់​ជាមួយនឹង​មុខងារ Artificial Intelligence Machine ដើម្បី​សម្គាល់​ដឹង​អំពី​ការប្រើប្រាស់ Beauty Effect ដែល​អ្នក​ចូលចិត្ត​។​
 
​ការប្រើប្រាស់​បាតដៃ​ក្នុងការ​គ្រប់គ្រង​យ៉ាង​ងាយស្រួល​

​នៅពេលដែល​អ្នកធ្វើការ​ថតរូប​ភាព​នោះ អ្នក​អាច​ប្រើប្រាស់​ដៃ​របស់​អ្នក​សម្រាប់​បញ្ជា​ទៅលើ​ការថត​រូបភាព​បានជា​មួយ​នឹង​ភាព​រីករាយ​ធំ​បំផុត​។ នៅក្នុង​ការ​ផ្នែក Key Photo, Voice Photo, Bluetooth Photo, Fingerprint Key Phone ដែលមាន​ភាពងាយស្រួល​ក្នុង​ការថត​រូបភាព​ទៅតាម​តម្រូវការ​នៃ​ការថត​រូបភាព​កាន់តែ​អស្ចារ្យ​តែម្តង​។​



ការប្រើប្រាស់​នូវមុខ​ងា​រ AR ក្នុង​ការថត​រូបភាព Selfie កាន់តែ​ប្រសើរ​

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Y85 ប្រើប្រាស់​នូវ​មុខងារ AR Stickers ក្នុងការ​ផ្លាស់ប្តូរ​ទៅលើ​មុខជា​ច្រើន​នៃ​ការថត​រូបភាព Self-Portrait ។ លោកអ្នក​មិនចាំបាច់​ធ្វើការ​បន្ថែម​ទាញយក​នូវ app នោះទេ​។ ប្រព័ន្ធ​កាមេរ៉ា​នេះ​អាចធ្វើ​ការកែប្រែ​គ្រប់ពេលវេលា​ហើយ​វា​ក៏មាន​ការបន្ថែម​នូវ Stickers ទៅលើ​រូបភាព ឬ​ភាពស្រស់ស្អាត និង​កាន់តែ​ប្រសើរ​។​

ការបំពាក់​នូវ​រ៉េ​ម​ទំហំ 4GB និង​បន្ទះ​ឈី​ប Qualcomm 8-Core Processor

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Y85 នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប 8-Core Processor របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Qualcomm ជាមួយនឹង​ដំណើរការ 14nm រ៉េ​ម​ផ្ទុក​ទិន្នន័យ​ទំហំ 4GB ជាមួយនឹង​មុខងារ Multi-Task កម្រិត​ខ្ពស់ និង​ការពង្រឹង​ប្រព័ន្ធ​ដំណើរការ​កាន់តែ​ប្រសើរ​។ ស្មា​ត​ហ្វូ​ន​នេះ មាន​ថាមពល​ថ្ម​ទំហំ 3260mAh កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​ការប្រើប្រាស់​ថាមពល​ថ្ម​តិច​កាន់​ថ្ម​បានយូរ​សន្សំសំចៃ​បំផុត​។​



​ការប្រើប្រាស់​នូវមុខ​ងា​រ Face Wake Facial Recognition សម្រាប់​ដោះ​សោរ​

ជាមួយនឹង​មុខងារ Face Wake Facial Recognition អ្នក​អាច​ប្រើប្រាស់​នូវ​មុខងារ​នៃ​ការ​ស្កេ​ន​មុខ​កាន់តែ​លឿន​ក្នុងការ​ដោះ​សោរ​បាន​យ៉ាង​ប្រសើរ និង​អស្ចារ្យ​ជាទីបំផុត​៕
​លោកអ្នក​អាច​រក​ជាវ​បាន​ហើយ​នូវ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា ៕


 



© រក្សាសិទ្ធិដោយ thmeythmey.com