ជាតិ
អ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍
× អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃអាទិត្យនេះ នៅភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាស្វាមីត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់នៅភ្នំពេញ។ នេះបើតាមការអះអាងរបស់ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោក ជួន ណារិន្ទ បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា អាជ្ញាធរកំពុងរៀបចំបញ្ជូនសាកសពអ្នកម្នាងផល្លា តាមឧទ្ធម្ភាគចក្រមករាជធានីភ្នំពេញ។
អ្នកម្នាង អ៊ុក ផល្លា អាយុ៣៩ឆ្នាំ ជាអតីតតំណាងអប្សរារបស់កម្ពុជា និងបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមណ្ឌលព្រៃវែងផងដែរ សម្រាប់ការបោះឆ្នោតនៅនីតិកាលទី៦នេះ៕
Tag:
អ្នកម្នាង អ៊ុក ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com