អត្ថបទពាណិជ្ជកម្ម
តោះ​ទៅ​ទស្សនា​សមត្ថភាព​ពិត​នៃ​កាមេរ៉ា កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក​ឆ្នាំ​២០១៨ Huawei P20 តម្លៃ $689 និង Huawei P20 Pro $859 នៅ​ទីតាំង​ពន្លឺ​ខ្សោយ​
17, Jun 2018 , 2:31 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​ពិភពលោក Huawei ប្រចាំ​កម្ពុជា បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​នូវ​សមត្ថភាព​ពិត​នៃ​ការ​ផ្តិតរូប របស់​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក​ប្រចាំឆ្នាំ​២០១៨ Huawei P20 តម្លៃ $689 និង Huawei P20 តម្លៃ $859 ក្នុងចំណោម​តារា​ប្រុស​ស្រី​ល្បីៗ អ្នក​ថតរូប​អាជីព និង​មិត្ត​អ្នកសារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​១៥ មិថុនា​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​អន្តរជាតិ CSIC នៃ​ក្រុមហ៊ុន​Huawei អគារ Exchange Square​។​

​ថ្លែង​ក្នុង​កម្មវិធី​សាកល្បង​នូវ​សមត្ថភាព​ពិត​នៃ​កាមេរ៉ា របស់​ស្មា​ត​ហ្វូ​ន​ល្អ​ឯក Huawei P20 P20Pro Master Photography powered by AI, See More លោក ឡាង សុ​លី​ណា ជាង​ថតរូប​អាជីព​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​មួយរូប​បាន​ឲ្យ​ដឹង “Huawei P20 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត​ទាក់ទាញ តួរ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង ការពារ​ធូលី និង​ការពារ​ទឹក​ថែម​ទៀតផង​។ P20 មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ 4GB ។ រឹតតែ​ពិសេស កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ ដែល​កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ពណ៌​មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ស​ខ្មៅ​មាន​ទំហំ 20MP f/1.6 monochrome sensor​។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូតដល់​ទៅ 24 MP មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ផ្តិត​យក​រូបភាព Selfie បាន​ស្អាត​ល្អ​។ Huawei P20 មាន​ថាមពល​ថ្ម​ទំហំ 3400mAh ប្រើប្រាស់​នូវ​បច្ចេកវិទ្យា fast charging​។​

​ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់​នូវ​កាមេរ៉ា​ខាងក្រោយ Leica ចំនួន 3 គ្រាប់ មាន​បី​ទំហំ គឺ 40MP+8MP+20MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា AI​។ ចំពោះ​កាមេរ៉ា Selfie វិញ ស្មា​ត​ហ្វូ​ន Huawei P20 Pro បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ 24MP ដូចគ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន Huawei P20 ហើយ​កាមេរ៉ា​មុខ​នេះ ក៏​អាច​ប្រើប្រាស់​នូវ​មុខងារ Light Fusion បាន​ផងដែរ​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ទំហំ 128GB​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ថ្ម 4,000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Huawei’s SuperCharger fast charging​។​

​លោក សុ​លី​ណា​បន្ថែមថា​៖ “​បើ​ចង់បាន​រូបថត​ស្អាត ស្រឡាញ់​ការថតរូប រូបថត​ស្រស់ស្អាត​ដូច​កាមេរ៉ា​អាជីព Huawei P20 P20 Pro គឺជា​ជម្រើស​ល្អ​បំផុត ធានាថា​មិន​ខកបំណង មិន​ថា​ពេលណា ទីកន្លែង​ណា រឺ​កន្លែង​ដែល​គ្មាន​ពន្លឺ​ក៏ដោយ ក៏​យើង​នូវតែ​ទទួលបាន​រូបថត​ច្បាស់​ល្អ​ជាមួយនឹង​កាមេរ៉ា Leica ដែល​ពាក់​នៅលើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​”​។
​គួររំលឹកថា​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 P20 Pro កំពុង​ដណ្តើមបាន​ពាន់រង្វាន់​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក មាន​កាមេរ៉ា​ថតរូប​ស្អាត​ដាច់​គេ​ប្រចាំ​ឆាំ​២០១៨ ពី TIPA​។

បច្ចុប្បន្ន Huawei P20 មានតម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ជ​ញ្ចី​ង​សុខភាព Huawei Smart Scale, ស៊ីម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24 សប្តាហ៍ សរុប​ជា​សាច់ប្រាក់ $289 ចំណែកឯ P20 Pro មានតម្លៃ $859 ថែម កាស Wireless Huawei FreeBuds និង ស៊ីម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24 សប្តាហ៍ សរុប​ជា​សាច់ប្រាក់ $269” នៅ​គ្រប់​ហាង​លក់​ទូរ​សព្ទ ហាង​ដែលមាន​បុគ្គលិក​ផ្នែក​លក់ រឺ ហាង​ដែលមាន​ស្លាក​សញ្ញា Huawei​។

​តោះ​ទៅ​ទស្សនា​សមត្ថភាព​ពិត រូបភាព​ពិត​ដែល​ផ្តិត​ចេញពី​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 & P20 Pro ដោយ​ជាង​ថតរូប​អាជីព គឺ​លោក ឡាង សុ​លី​ណា និង លោក យូ​ឈុន ឈិន ទាំងអស់គ្នា​៖









​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH
អ្នកតំណាង​៖ ង៉ោ ម៉េង​ហ៊ួ​ង​
Instagram link: www.instagram.com/huaweimobilekh
លេខ​ទូរស័ព្ទ​៖ 010 44 99 06 / 092 47 69 75
Facebook: www.facebook.com/huaweimobilekh
អ៊ីមែល​៖

​(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com