សង្គមអន្តរជាតិ​
អន្តរជាតិ
អាស៊ាន​ចំនួន​៧​ប្រទេស​មាន​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​
17, Jun 2018 , 9:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​អង់គ្លេស Quacquarelli Symonds (QS) ដែលមាន​ជំនាញ​វាយតម្លៃ​លើ​ការអប់រំ បានចេញ​ផ្សាយ​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​ស្តីពី​គុណភាព​សាកលវិទ្យាល័យ​នៅលើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខ​។ ចំណាត់ថ្នាក់ QS World University Rankings ផ្តោតលើ​សូ​ចនករ​សំខាន់ៗ​ចំនួន​៦ គឺ​ការស្ទង់មតិ​ទូទៅ​នៅ​ផ្ទៃក្នុង ការវាស់ស្ទង់​កម្រិត​ប​ង្រៀ​ន ការស្រាវជ្រាវ ទីផ្សារការងារ ការវាយតម្លៃ​របស់​និស្សិត​អន្តរជាតិ និង​បុគ្គលិក​អន្តរជាតិ​។​



​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខនេះ សហរដ្ឋអាមេរិក​មាន​សកល​វិទ្យាល័យ​ដល់​ទៅ​៤ ដែល​ឈរលើ​កំពូល​តារាង​ក្នុងចំណោម​សកល​វិទ្យាល័យ​កំពូលៗ​ចំនួន​១០០០​នៅ​ទូទាំង​ពិភពលោក​។ Masschusetts Institue of Technologie (MIT) ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​នាំមុខ Stanford University, Havard Universtiy និង California Institute of Technology​។ អង់គ្លេស​មាន​សកលវិទ្យា​ល័យ​ចំនួន​៤​ដែល​ស្ថិតនៅ Top 4​។​

​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន សិង្ហ​បុរី នៅតែមាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ ដោយ National University of Singapore (NUS) ស្ថិតនៅ​លេខ​១១ និង Nanyang Technological University (NTU) ស្ថិតនៅ​លេខ​១២​។ ម៉ាឡេស៊ី ថៃ និង​ឥ​ណ្ឌួ​ណេ​ស៊ី មាន​ប្រមាណ​១០​សាកលវិទ្យាល័យ​ក្នុងចំណោម Top 1000 ហើយ​ព្រុយ​ណេ ហ្វីលីពីន និង​វៀតណាម ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ផងដែរ​។​

​ខាងក្រោម​នេះ​ជា​ចំណាត់ថ្នាក់ និង​ឈ្មោះ​សាកលវិទ្យាល័យ​នៅ​អាស៊ាន​ដែល​ស្ថិតក្នុង​ចំណោម​សាកលវិទ្យាល័យ​១០០០​ក្នុង QS World University Rankings


​សិង្ហ​បុរី​៖


១១- National University of Singapore (NUS)​    ​
១២- Nanyang Technological University, Singapore (NTU)
៥០០ (​ស្ទួន​)- Singapore Management University

​ម៉ាឡេស៊ី​៖


៨៧ (​ស្ទួន​)- Universiti Malaya (UM)
១៨៤- Universiti Kebangsaan Malaysia (UKM)
២០២- Universiti Putra Malaysia (UPM)​    ​
២០៧- Universiti Sains Malaysia (USM)
២២៨- Universiti Teknologi Malaysia
៤៨១ (​ស្ទួន​)- UCSI University​    ​
៥២១-៥៣០- Universiti Teknologi Petronas (Petronas)​    ​
៦០១-៦៥០-Taylor's University
៦០១-៦៥០- Universiti Utara Malaysia (UUM)
៦៥១-៧០០-International Islamic University Malaysia (IIUM)​    ​
៧០១-៧៥០-Universiti Tenaga Nasional (UNITEN)
៧៥១-៨០០-Universiti Teknologi MARA - UiTM​    ​
៨០១-១០០០-Multimedia University (MMU)

​ថៃ​៖

២៧១- Chulalongkorn University
៣៨០- Mahidol University
៦០១-៦៥០- Thammasat University
៦៥១-៧០០-Chiang Mai University
៨០១-១០០០-Kasetsart University​    ​
៨០១-១០០០-Khon Kaen University​    ​
៨០១-១០០០-King Mongkut's University of Technology Thonburi
៨០១-១០០០-Prince of Songkla University

​ឥណ្ឌូណេស៊ី​៖

២៩២ (​ស្ទួន​)-Universitas Indonesia
៣៥៩ (​ស្ទួន​)- Bandung Institute of Technology (ITB)
៣៩១ (​ស្ទួន​) -Gadjah Mada University
៦៥១-៧០០-Universitas Padjadjaran​    ​    ​
៧០១-៧៥០-Bogor Agricultural University
៧៥១-៨០០-Airlangga University
៨០១-១០០០-Diponegoro University​    ​
៨០១-១០០០-Institute of Technology Sepuluh Nopember​    ​    ​
៨០១-១០០០-University of Brawijaya

​ព្រុយ​ណេ​៖

៣២៣ (​ស្ទួន​)-Universiti Brunei Darussalam (UBD)
៤៤២- Universiti Teknologi Brunei

​ហ្វីលីពីន​៖

៨៣៤ (​ស្ទួន​)- University of the Philippines
៦៥១-៧០០-Ateneo de Manila University
៨០១-១០០០-De La Salle University
៨០១-១០០០-University of Santo Tomas

​វៀតណាម​៖

៧០១-៧៥០-Vietnam National University - Ho Chi Minh City
៨០១-១០០០-Vietnam National University, Hanoi៕
​    ​

Tag:
 អប់រំ​
  សាកលវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com