ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ា ច័ន្ទរឿន ៖ ត្រូវមានវិធានការច្បាស់លាស់លើបុគ្គលិកវក់ហ្វេសប៊ុក ភ្លេចការងារ
× ភ្នំពេញ៖ ការវក់លេងហ្វេសប៊ុករបស់បុគ្គលិក កំពុងក្លាយជាបញ្ហាចោទ សម្រាប់ថៅកែក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ពីការធ្លាក់ចុះផលិតភាពការងារ ខណៈការប្រកួតប្រជែងទីផ្សារ កំពុងតានតឹង។ ត្រង់បញ្ហានេះ អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌ ផ្ដល់គំនិតឲ្យម្ចាស់ក្រុមហ៊ុន ឬស្ថាប័នទាំងអស់ ត្រូវរៀបចំវិធានការឲ្យបានតឹងរឹង លើការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតដើម្បីកុំឲ្យផលិតភាពការងារក្រុមហ៊ុនធ្លាក់ចុះ ដោយសារតែការលេងហ្វេសប៊ុក។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយ លោក ប៉ា ច័ន្ទរឿន ដូចតទៅ៖
ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា លោក ប៉ា ច័ន្ទរឿន បាននិយាយថា គោលនយោបាយអ៊ីនធឺណិត (Network Policy) ដែលថៅកែ ឬម្ចាស់ក្រុមហ៊ុន ត្រូវរៀបចំ គឺការកំណត់ឲ្យបានច្បាស់ថា តើក្នុងមួយថ្ងៃ បុគ្គលិកត្រូវមានពេលប៉ុន្មាន អាចប្រើប្រាស់អ៊ីនធឺណិត? ហើយប្រើប្រាស់ក្នុងកម្រិតណា ដែលវាមានប្រយោជន៍សម្រាប់ក្រុមហ៊ុន។ សម្រាប់លោក ប៉ា ច័ន្ទរឿន ការកំណត់គោលនយោបាយអ៊ីនធឺណិតបែបនេះ ដើម្បីបញ្ចៀសកុំឲ្យបុគ្គលិក ចំណាយពេលវេលាអត់ប្រយោជន៍ លើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឲ្យប៉ះពាល់ម៉ោងការងារ និងធ្លាក់ចុះផលិតភាពការងារ ឬអាជីវកម្មក្រុមហ៊ុន៕
Tag:
ហ្វេសប៊ុក
Network
ច្បាប់
សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com