ជាតិ
ក្រោយបញ្ចប់កិច្ចប្រជុំ, CLMV សម្រេចរួមគ្នាលើកិច្ចហសប្រតិបត្តិការសំខាន់ៗ៨ ចំណុច រូបភាពហ្វេសប៊ុក សម្ដេច ហ៊ុន សែន
× ក្រោយបញ្ចប់កិច្ចប្រជុំកំពូល យុទ្ឋសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ ភ្លាមៗ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានធ្វើសន្និសីទការសែត នៅទីក្រុងបាងកក ដោយលើកឡើងអំពីសេចក្ដីសម្រេចកិច្ចសហប្រតិបត្តិការរួមគ្នានៃ CLMV លើវិស័យអាទិភាពចំនួន ៨ចំណុចរួមមាន វិស័យដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ថាមពល បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍។
សម្ដេចនាយករដ្ឋមន្ត្រី បន្តថា ទោះបីជាមានបសគ្គមួយចំនួនក្នុងដំណើរការកិច្ចសហប្រតិបត្តិរួមនេះក្ដី ក៏រដ្ឋាភិបាល នៃប្រទេសទាំង៤ គឺកម្ពុជា ឡាវ មីយ៉ាម៉ា និតវៀតណាម (CLMV) នៅតែមានជំនឿដ៏មុតមាំថា រាល់បញ្ហាប្រឈមរបស់ CLMV អាចពុះពារ និងដោះស្រាយបានតាមរយៈការរឹតបន្តឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលឲ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងចំណោមប្រទេសទាំង៤នេះ។
ស្ដិតនៅក្នុងសន្និសីទការសែតនេះដែរ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចឲ្យបាននូវវិស័យខាងលើ CLMV បានប្ដេជ្ញាចិត្ត បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ការសម្របសម្រួលយ៉ាងសកម្ម ការលើកកម្ពស់តភ្ជាប់ CLMV យ៉ាងទូលំទូលាយក្នុងទិសដៅផ្សារភ្ជាប់សេដ្ឋកិច្ច និងប្រជាជនតាមគោលដៅសំខាន់ៗ។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តទៀតថា គោលដៅសំខាន់ៗនៃកិច្ចហសប្រតិបត្តិការ លើវិស័យទាំង៨ ខាងលើគឺ វិស័យដឹកជញ្ជូន CLMV នឹងបន្តការកែលម្អ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើតសេដ្ឋកិច្ច ការប្រកួតប្រជែង និងជួយសម្រួលដល់ចរាចរទំនិញឆ្លងកាត់ព្រំដែន។ ជាមួយគ្នានេះដែរ ប្រទេសទាំង៤ បន្តលើកកម្ពស់ការធ្វើពាណិជ្ជកម្មឆ្លងដែន ការធ្វើសុខដុមនីយកម្មនីតិវិធីពាណិជ្ជកម្មតាមព្រំដែន និងការបង្កើតបណ្ដាញទីផ្សារព្រំដែនក្នុងការជួយសម្រួលដល់ការវិនិយោគទៅវិញទៅមកនៃសហគ្រាស CLMV។
សម្រាប់វិស័យឧស្សាហកម្មប្រទេស CLMV បន្តផ្ដោតយកចិត្តទុកដាក់ទៅលើតំបន់អភិវឌ្ឍសេដ្ឋកិច្ច ឬតំបន់ឧស្សាហកម្មពិសេស ហើយនិងយន្តការគាំទ្រសហគ្រាសធន់តូចនិងមធ្យម ក៏ដូចជាការលើកកម្ពស់ភាពជាហសគ្រិនឆ្លាតវៃ ព្រមទាំងការកែលម្អផលិតភាព និងការពន្លៀនកិច្ចខិតខំប្រឹងប្រែងធ្វើសុខដុមនីយកម្មមាត្រដ្ឋាន និងអនុលោមវិធាន ដើម្បីកាត់បន្ថយតំបន់បច្ចេកទេសសម្រាប់ពាណិជ្ជកម្ម។ នេះជាការបន្ថែមរបស់ សម្ដេច ហ៊ុន សែន។
សម្ដេច បានបន្ថែមទៀតថា សម្រាប់វិស័យទេសចរណ៍ប្រទេស CLMV នឹងបន្តជំរុញការកាត់បន្ថយឧបសគ្គ ដែលមិនចាំបាច់បំពេញបែបបទ ដើម្បីជួយសម្រួលនិងធ្វើឲ្យចរន្តនៃការធ្វើដំណើរនៅក្នុងតំន់ CLMV មានលក្ខណៈងាយស្រួល ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន។ ចំណែកវិស័យអភិវឌ្ឍធនធានមនុស្ស ប្រទេស CLMV បានប្ដេជ្ញាជំរុញលើកកម្ពស់ តាមរយៈការផ្លាស់ប្តូរបទពិសោធន និងការអនុវត្ដល្អ ជាពិសេសការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យលើកគុណភាពសម្រាប់បំពេញតម្រូវការទីផ្សារការងារ ហើយនិងកម្មវិធីលើកកម្ពស់រួមនៅតាមសកលវិទ្យាល័យ។
ប្រទេស CLMV បានផ្ដល់សារសំខាន់ទៅលើវិស័យកសិកម្ម តាមរយៈការលើកកម្ពស់ផលិតភាព ការធ្វើពិពិធកម្ម កសិកម្ម និងដំណាំ កសិឧស្សាហកម្ម សម្រាប់ការនាំចេញនិងការកែច្នៃ ដោយពិចារណាទៅលើការអនុវត្តកិច្ចសន្យាកសិកម្ម និងការជំរុញកិច្ចសហប្របត្តិការលើវិស័យជលផលព្រៃ ពិសេសក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ។ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន សែន ដដែល ហើយបានបន្តទៀតថា នៅក្នុងវស័យថាមពល ដោយមានការលើកទឹកចិត្តក្នុងកិច្ចហសប្រតិបត្តិការឲ្យកាន់តែប្រសើរ ពិសេសតាមរយៈការតភ្ជាប់បណ្ដាញអគ្គិសនី ការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរថាមពល ព្រមទាំងការកសាងសមត្ថភាព និងបច្ចេកទេស។
សម្ដេច ឲ្យដឹងទៀតថា រីឯវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ប្រទេស CLMV នឹងបង្កើនកសាងសមត្ថភាពផ្នែកទេសចរណ៍ ដើម្បីចំរុញការរីកលូលលាស់នៃសេដ្ឋកិច្ចទេសចរណ៍ លើកកម្ពស់ការតភ្ជាប់និងសេវាឆ្លងកាត់ព្រំដែនសំដៅលើកទឹកចិត្តសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងប្រព័ន្ធអ៊ីនធឺណិត ជាមួយគ្នានេះឲ្យមានការផ្លាស់ប្តូរទៅវិញទៅមកផ្នែកសង្គមវប្បធម៌។ «កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងទៅលើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត រួមបញ្ចូលទាំងក្រុមឆ្លើយតបបន្ទាន់តាមកុំព្យូទ័រនៃប្រទេស CLMV»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន និងបានបញ្ជាក់ទៀតថា «កិច្ចប្រជុំកំពូលលើកទី១០ CLMV ឆ្នាំ២០២០ ប្រទេសឡាវនឹងធ្វើជាប្រធាន»៕
Tag:
ហ៊ុន សែន
CLMV
សហប្រតិបត្តិការ
© រក្សាសិទ្ធិដោយ thmeythmey.com