កីឡាជាតិ
ជាតិ
Bisan George និង Mathew Osa រកបាន​៩​គ្រាប់​ក្នុង​ជ័យជម្នះ​១០-១ របស់​ណាហ្គា​លើ​វេ​ស្ទើ​ន​
17, Jun 2018 , 10:52 pm        
រូបភាព
Bisan George រកបាន​៥គ្រាប់តែម្នាក់សម្រាប់ណាហ្គាវើលលើវេស្ទើន។ រូបថត CNCC
Bisan George រកបាន​៥គ្រាប់តែម្នាក់សម្រាប់ណាហ្គាវើលលើវេស្ទើន។ រូបថត CNCC
ដោយ:
ណាហ្គា​វើ​ល​បាន​លត់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ១០-១ ដើម្បី​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១០​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ចំណែក​បឹងកេត​បាន​វាយបក​តាម​ស្មើ ១-១ ជាមួយ​វិសាខា ខណៈ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​ជាមួយ​អគ្គិសនី​កម្ពុជា​។



​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Bisan George សម្រេចបាន​៥​គ្រាប់​តែឯង ដើម្បី​ជួយ​ឲ្យ​ណាហ្គា​វើ​ល​លត់​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ១០-១ នា​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​៥​គ្រាប់​ទៀត រកបាន​៤​គ្រាប់​ពី​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Mathew Osa និង​១​គ្រាប់​កើត​ពី​ការ​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​ពី​កីឡាករ នុត ពិ​ទូ ខណៈ​មួយ​គ្រាប់​របស់​វេ​ស្ទើ​នរក​បាន​ដោយ​កីឡាករ សឿន បញ្ញា​។

​ជ័យជម្នះ​ដ៏​ធំធេង​នេះ បាន​ជួយ​ឲ្យ​ណាហ្គា​វើ​ល​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១០​មាន​២៥​ពិន្ទុ​។ ចំណែក​កីឡាករ Bisan George ដែល​រកបាន​៥​គ្រាប់​តែឯង​បាន​ឡើងឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល​បាន​ច្រើនជាង ជាមួយ​គ្រាប់​បាល់​១១​គ្រាប់​។ នេះ​ជា​បរាជ័យ​លើក​ទី​១០​សម្រាប់​វេ​ស្ទើ​ន​ភ្នំពេញ​ ដែលអាចប្រឈម​នឹង​ការ​កាត់​ចេញពី​ក្របខណ្ឌ​កំពូល​នៅ​រដូវ​កាលក្រោយ​។ បច្ចុប្បន្ន​វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​បាត​តារាង​មាន​សូន្យ​ពិន្ទុ ក្រោយ​ត្រូវ​គូប្រកួត​បំប៉ោង​សំណាញ់​៤៣​គ្រាប់​។​

​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ ក្រុម​វិសាខា​បានបញ្ចប់​ក្នុង​ទ្ធ​ផល​ស្មើ ១-១ ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​។ ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Cheo Myong-ho បា​នរក​គ្រាប់​នាំមុខ​សម្រាប់​វិសាខា​នៅ​១២​នាទី​ដំបូង​នៃ​តង់​ទី​១ មុន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Oiboh Julius តែ​តបាល់​បញ្ចូល​ទី​រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​បឹងកេត​។ លទ្ធផល​ធ្វើ​ឲ្យ​បឹងកេត​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​២​ដោយមាន​២២​ពិន្ទុ ខណៈ​វិសាខា​បន្ត​ឈរ​លេខ​រៀង​ទី​៣​មាន​២០​ពិន្ទុ​។

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន RSN ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បានបញ្ចប់​ក្នុង​លទ្ធផល​ស្ទើរ​មិនគួរ​ជឿ ដោយ​ស្មើ ០-០ ជាមួយ​ភ្ញៀវ​អគ្គិសនី​កម្ពុជា​៕  


Tag:
 Cambodian League 2018
  ណាហ្គា​វើ​ល​
  Bisan George
© រក្សាសិទ្ធិដោយ thmeythmey.com