ជាតិ
ចិន ផ្តល់ជំនួយ​១០០​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​វិស័យ​យោធា​
18, Jun 2018 , 11:59 am        
រូបភាព
ជំនួបរវាងសម្តេច ទៀ បាញ់ និងលោក វៃ ហ្វេនហេ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ រូបពីហ្វេសបុករបស់សម្តេច ទៀ បាញ់
ជំនួបរវាងសម្តេច ទៀ បាញ់ និងលោក វៃ ហ្វេនហេ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ រូបពីហ្វេសបុករបស់សម្តេច ទៀ បាញ់
ដោយ: ថ្មីៗ
​កម្ពុជា​-​ចិន នឹង​បន្តធ្វើ​សមយុទ្ធ​យោធា​រួមគ្នា នៅ​ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​ទំនាក់ទំនង ជាពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​យោធា​។ ការសម្រេច​បន្តធ្វើ​សម​ប្រយុទ្ធ​យោធា​នៅ​ឆ្នាំ​ក្រោយនេះ គឺធ្វើឡើង​ក្នុងជំនួប​រវាង​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​លោក វៃ ហ្វេ​ន​ហេ (WEI FENGHE) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។



​លើសពីនេះ រដ្ឋាភិបាល​ចិន បាន​ផ្តល់ជំនួយ​ជា​ថវិកា​ដល់​កម្ពុជា ដើម្បី​យកមកប្រើ​ប្រាស់​លើ​វិស័យ​យោធា​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Fresh News ថវិកា​ដែល​ចិន​ផ្តល់​ឲ្យ​កម្ពុជា មាន​ចំនួន​៦៤៥​យ័ន ដែល​ស្មើនឹង​ប្រមាណ​១០០​លាន​ដុល្លារ​។

​លោក វៃ ហ្វេ​ន​ហេ ក៏​នឹងមាន​ជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក នៅ​កម្ពុជា នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែមិថុនា​៕


Tag:
 ចិន​
  កម្ពុជា​
  ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com