ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
សពអ្នកម្នាង អ៊ុក ផល្លា នឹងបូជានៅថ្ងៃទី២០ មិថុនា នៅមុខវត្តបទុមវត្តី
18, Jun 2018 ,
4:16 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ សពរបស់អ្នកម្នាង អ៊ុក ផល្លា នឹងត្រូវបូជានៅថ្ងៃពុធ ទី២០ ខែមិថុនា ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក យូ ហុកគ្រី អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអនុប្រធានទី១នៃរដ្ឋសភា។ បើទោះជាការបូជាសព ត្រូវបានកំណត់រួចយ៉ាងណាក្ដី តែគណៈកម្មការរៀបចំបុណ្យសពរបស់អ្នកម្នាង ក៏ដូចជាសមាជិកជាន់ខ្ពស់គណបក្ស នៅមិនទាន់សម្រេចទេថា និងទូលដំណឹងមរណភាពនេះ ទៅសម្ដេចក្រុមព្រះ ដែលជាស្វាមី មុនពេលបូជា ឬយ៉ាងណា។
សពរបស់អ្នកម្នាង អ៊ុក ផល្លា ដែលកំពុងតម្កល់នៅវត្តបទុមវត្តី នឹងត្រូវបូជាតាមទំនៀមទំលាប់នៅថ្ងៃទី២០ ខែមិថុនា នៅសួនមុខវត្តនេះតែម្ដង។ ពិធីបូជាសព មិនទាន់ដឹងនៅឡើយទេថា នឹងមានឥស្សរជនណា នឹងមកថ្វាយព្រះភ្លើង។ មិនតែប៉ុណ្ណោះ សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏នៅមិនទាន់សម្រេចចិត្តថានឹងទូលទៅសម្ដេចក្រុមព្រះ ពីដំណឹងមរណភាពរបស់អ្នកម្នាងឲ្យបានមុនពេលបូជានៅឡើយ។ ការមិនទាន់សម្រេចចិត្ត ក៏ដោយសារតែសមាជិកគណបក្សរាជានិយមមួយនេះ បារម្ភពីសុខភាពរបស់ទ្រង់ ចំពោះដំណឹងដ៏សែនរន្ធត់នេះ។ នេះបើតាមការបញ្ជាក់ពីលោក យូ ហុកគ្រី អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអនុប្រធានទី១នៃរដ្ឋសភា។
សម្តេច គង់ សំអុល គោរពវិញ្ញាណក្ខន្ធអ្នកម្នាង អ៊ុក ផល្លា
គេ សង្កេតឃើញភាគច្រើនគឺសមាជិក-សមាជិការនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានវត្តមានក្នុងពិធីរៀបចំតម្កល់សពរបស់អ្នកម្នាង នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ។ រហូតដល់ម៉ោងប្រមាណជិត១១ព្រឹក វត្តមានរបស់សម្ដេច គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក៏បានទៅដល់ទីតម្កល់សព ដោយបានផ្ដល់ថវិកា និងទទួលយកសំណើនៃការរៀបចំកម្មវិធីបុណ្យពីលោក យូ ហុកគ្រី យកទៅពិចារណា។ ចំពោះសំណើអ្វីខ្លះនោះ អនុប្រធានគណបក្សរូបនេះ មិនបានឲ្យអ្នកសារព័ត៌មានដឹងឡើយ។
រាល់ការចំណាយនៃពិធីបុណ្យនេះ ត្រូវរ៉ាប់រងដោយ គណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះបរមរាជវាំង និងគណៈកម្មការបុណ្យជាតិ និងអន្តរជាតិ។ ចំពោះមូលហេតុដែលជ្រើសរើសតម្កល់សពនៅក្នុងវត្តបទុមវត្តីនេះ ដោយហេតុតែព្រះដំណាក់របស់សម្ដេចក្រុមព្រះតូច មិនអាចទទួលភ្ញៀវបានច្រើន ទើបគណៈកម្មកាបុណ្យសម្រេចតម្កល់នៅទីនេះ។ ដោយទទួលបានការយកចិត្តទុកដាក់ពីព្រះរាជវាំង ពិធីគោរពវិញ្ញាណក្ខន្ធ នឹងធ្វើឡើងនៅថ្ងៃទី១៩ ស្អែកនេះ។ នេះជាការបញ្ជាក់បន្ថែមពីលោក យូ ហុកគ្រី។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពក្នុងវ័យ៣៩ឆ្នាំ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ហើយបច្ចុប្បន្នសម្ដេចក្រុមព្រះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ៕
សម្តេច គង់ សំអុល និងលោក យូ ហុកគ្រី ឈរនិយាយគ្នា ពេលទៅគោរពវិញ្ញាណក្ខន្ធអ្នកម្នាង អ៊ុក ផល្លា
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អ្នកម្នាងអ៊ុកផល្លា
សម្ដេចក្រុមព្រះ
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម