ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បើអ្នកព័ត៌មានសរសេរនិងផ្សាយដោយគ្មានវិជ្ជាជីវៈ ស្ត្រីរងគ្រោះនឹងកាន់តែរងគ្រោះ
18, Jun 2018 ,
5:16 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រី។ អត្ថបទព័ត៌មានអាចរួមចំណែកក្នុងការទប់ស្កាត់អំពើហិង្សា ប៉ុន្តែប្រសិនបើការផ្សព្វផ្សាយមិនគោរពទៅតាមគោលការណ៍វិជ្ជាជីវៈទេនោះ ស្ត្រីរងគ្រោះនឹងកាន់តែរងគ្រោះបន្ថែមទៀត។
ការផ្សព្វផ្សាយរូបភាព ឬវីដេអូ ដែលមិនគោរពឯកជនភាព សេចក្តីថ្លៃថ្នូររបស់ស្ត្រីដែលជាជនរងគ្រោះ គឺជាបញ្ហាដែលកំពុងចោទឡើងក្នុងវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្រោមកិច្ចសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា និងអង្គការ ActionAid Cambodia បានរៀបចំសិក្ខាសាលាមួយដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហានេះ។
សិក្ខាសាលាស្តីពី «ការពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍អំពើហិង្សាលើស្ត្រី» ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗកន្លងមកនេះ ជាវេទិកាសម្រាប់អ្នកសារព័ត៌មាន និងអ្នកជំនាញ រួមគ្នាការពារកិត្តិយសស្ត្រីដែលជនរងគ្រោះពីអំពើហិង្សាតាមរយៈការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
«សូមកុំឲ្យស្ត្រីក្លាយជាអ្នករងគ្រោះបន្ថែម តាមប្រព័ន្ធផ្សព្វផ្សាយ ដោយការបង្ហាញនូវអត្តសញ្ញាណច្បាស់ៗ។ ទង្វើនេះប៉ះពាល់ដល់ដល់ជនរងគ្រោះយ៉ាងខ្លាំង»។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា ប្រធានក្លឹបកាសែតកម្ពុជា។
លោក ប៉ែន បូណា ដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត២០ឆ្នាំ បានណែនាំថា៖ «អ្នកសារព័ត៌មានគួររាយការណ៍ករណីអំពើហិង្សាលើស្ត្រី ដោយរក្សានៅតម្លៃស្រី្ត កុំឲ្យពួកគាត់ក្លាយជាជនរងគ្រោះលើកទីពីរ ដោយសារតែការរាយការណ៍របស់ខ្លូន»។
នាសិក្ខាសាលានោះផងដែរ លោក ហុង រស្មី ប្រធានកម្មវិធី អង្គការ ActionAid Cambodia បានស្នើឡើងថា ការរាយការណ៍ពីអំពើហិង្សាលើស្ត្រី គួរបង្ហាញពីទិដ្ឋភាពច្បាប់ ពោលគឺកម្រិតទោសរបស់បុគ្គលដែលប្រព្រឹត្ត។ អ្នកជំនាញអប់រំរូបនេះ បានលើកឡើងថា៖ «អ្នកសារព័ត៌មាន មិនគួរសួរដេញដោល ឬដាក់បន្ទុក ដូចជា មកពីស្ត្រី ស្លៀកពាក់ខ្លី សិចស៊ី ដើរលេងយប់ជាដើម ទៅដល់ស្រី្តដែលជាជនរងគ្រោះនោះឡើយ»។
ត្រង់ចំណុចនេះ លោកស្រី ចាន់ សុធាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី បានបន្ថែមថា៖ «មិនថាស្ត្រីបានធ្វើខុសប្រពៃណីយ៉ាងណាក៏ដោយ ស្ត្រីដែលជនរងគ្រោះ មានសិទ្ធិទទួលបាននូវការគោរព និងការរក្សាតម្លៃពីអ្នកសារព័ត៌មាន»។
លោកស្រី ក៏បានជំរុញអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈដើម្បីធ្វើការរាយការណ៍ព័ត៌មានទៅដល់ប្រជាពលរដ្ឋឲ្យមានការផ្លាស់ប្ដូរឥរិយាបទរបស់ពួកគាត់ និងដើម្បីការកែប្រែភាពអវិជ្ជមានរបស់សង្គម។
នាឱកាសនោះដែរ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បានធ្វើសេចក្ដីក្រមប្រតិបត្តិ ក្នុងគោលបំណងដើម្បីឲ្យអ្នកសារព័ត៌មាន ទូរទស្សន៍ វិទ្យុ និងកាសែត ផ្សព្វផ្សាយ សរសេរ និងរាយការណ៍ ទៅសាធារណជន ដោយការប្រើភាសាដែលបង្ហាញនូវការគោររពដល់ស្ដ្រី មិនលេបខាយពាក្យសំដីលើករណីហិង្សា និងការរំលោភបំពានផ្លូវភេទលើស្ដ្រី៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ហិង្សា
កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម