ជាតិ
រថយន្ត
​ជង្ហុក​ជ្រៅៗ ឬ​ផ្លូវ​ជាប់ផុង មិនមែនជា​ឧបសគ្គ​សម្រាប់​រថយន្ត Mercedes ឡើយ​
18, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz»  កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ខេត្តរតនគិរី ដើម្បី​ស្វែងរក​កំណប់​ទេសចរណ៍ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុ​ជាមួយនេះ​។ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា បាន​យក​រថយន្ត​ប្រណីត Mercedes-Benz ចំនួន​២​គ្រឿង ទៅកាន់​ទីនោះ​។ យ៉ាងណាក៏ដោយ នៅ​តំបន់​ដែល​ក្រុមការងារ នឹង​ទៅ​ស្វែងរក​កំណប់​ទេសចរណ៍​នោះ មិនមែន​សុទ្ធតែ​ត្រូវធ្វើ​ដំណើរ​នៅលើ​ផ្លូវ​រលោង ស្អាត គ្មាន​ជង្ហុក​នោះទេ​។​ទោះជា​យ៉ាងនេះ​ក្តី តំណាង​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌាប​ញ្ជា​ក់ថា បើទោះជា​ស្ថានភាព​ផ្លូវ​លំបាក ក្រហេងក្រហូង ផ្លូវ​មាន​ជង្ហុក​ជ្រៅៗ ផ្លូវ​ភក់​ដែល​អាច​ជាប់ផុង​យ៉ាងណាក៏ដោយ រថយន្ត Mercedes-Benz  មិនដែល​រួញរា បើកបរ​ឆ្លងកាត់​ឧបសគ្គ​ទាំង​នេះឡើយ​។​



​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ដើម្បី​ស្តាប់​ការបញ្ជាក់​បន្ថែម​ពី​តំណាង​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ប្រណីត  Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា ដូចតទៅ​៖













© រក្សាសិទ្ធិដោយ thmeythmey.com