អត្ថបទពាណិជ្ជកម្ម
សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ផ្តួចផ្តើម​កម្មវិធី​បរិ​ច្ចាគ​ឈាម​ដ៏​ធំ​មួយ នៅ​ថ្ងៃទី​២៣-២៤ មិថុនា នៅ​សៀមរាប​
19, Jun 2018 , 3:28 pm        
រូបភាព
​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​សាខា​ខេត្តសៀមរាប សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​សាខា​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ជា​សាធារណៈ​ដ៏​ធំ​មួយ នៅ​ថ្ងៃទី​២៣ និង​ទី​២៤ ខែមិថុនា​ខាងមុខនេះ​។

​លោក ឡាយ គីម​សួរ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​សាខា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្មវិធី​នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​«​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​»​។ ការបរិច្ចាគ​ឈាម នឹង​ចាប់ផ្តើម​ពី​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង​៥​ល្ងាច នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ខេត្តសៀមរាប​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ និង​ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់គ្នា ដើម្បី​សង្គ្រោះ​ជីវិត នៅ​ថ្ងៃទី​២៣ និង​ទី​២៤ ខែមិថុនា​ខាងមុខនេះ​៖



​លោក​វេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យ​ខេត្តសៀមរាប បាន​អះអាងថា ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ការប្រើប្រាស់​ឈាម​កើន​ឡើងជា​លំដាប់ ខណៈ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅមានកម្រិត​ទាប​នៅឡើយ​។ បើតាម​ប្រធាន​មន្ទីរពេទ្យ​ខេត្តសៀមរាប ការបរិច្ចាគ​ឈាម ដែល​បាន​ឆ្លងកាត់​ការពិនិត្យ​ត្រឹមត្រូវ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិច្ចាគ​នោះឡើយ ផ្ទុយទៅវិញ​បាន​ជួយ​ជា​ប្រយោជន៍​ដ៏​ច្រើន ទៅដល់​អ្នក​បរិច្ចាគ​ទៀតផង​។ ដូច្នេះ លោក វេជ្ជបណ្ឌិត ប៉ែន ផលគុណ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជាកា​រួមចំណែក​ឲ្យ​មន្ទីរពេទ្យ​មាន​ឈាម​ស្តុក​គ្រប់គ្រាន់ អាច​សង្គ្រោះ​អ្នកជំងឺ​បាន​ភ្លាមៗ​នៅពេល​មាន​តម្រូវការ​ឈាម​។

​សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ ០១២ ៨៤៨ ០១៣  ឬ​០១០ ៨៤៨ ០១៣ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​បរិច្ចាគ​ឈាម នៅ​ថ្ងៃទី​២៣ និង​ទី​២៤ ខែមិថុនា​នេះ​៕











(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com