ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ Zaman ចុះកិច្ចព្រមព្រៀងជាមួយ RMIT Training ដើម្បីផ្តល់សេវាអប់រំថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដល់និស្សិតបរទេស
19, Jun 2018 ,
4:11 pm
រូបភាព
×
ដោយ:
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ សាកលវិទ្យាល័យ ហ្សាម៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង RMIT Training ដែលជាក្រុមហ៊ុនផ្តល់សេវាអប់រំថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដល់និស្សិតបរទេស ហើយជាក្រុមហ៊ុនស្ថិតក្រោមកម្មសិទ្ធិរបស់សាកលវិទ្យាល័យ RMIT នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ សាកលវិទ្យាល័យហ្សាម៉ាន់ត្រូវបាន RMIT Training ជ្រើសរើសជាដៃគូនៅប្រទេសកម្ពុជា ដើម្បីទទួលសិទ្ធិបណ្ដុះបណ្ដាល កម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន របស់ RMIT (RMIT Foundation Studies) ដល់សិស្សនិស្សិត។
កម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន RMIT (RMIT Foundation Studies) គឺជាកម្មវិធីតម្រង់ទិស សម្រាប់និស្សិត ដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ RMIT ហើយនិស្សិតអាចសិក្សារយៈពេលមួយឆ្នាំ នៅសាកលវិទ្យាល័យ ហ្សាម៉ាន់ មុននឹងបន្តការសិក្សាបីឆ្នាំ បន្ថែមទៀតនៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ។
តាមរយៈកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានអប់រំទាំងពីរ និស្សិតដែលជ្រើសរើសកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន RMIT នៅសាកលវិទ្យាល័យ ហ្សាម៉ាន់ នឹងអាចកាត់បន្ថយការចំណាយយ៉ាងច្រើន ពោលគឺបង់ថ្លៃសិក្សាប្រហែលត្រឹម៣០ភាគរយប៉ុណ្ណោះនៃកម្មវិធីសិក្សាដូចគ្នា នៅក្នុងប្រទេសអូស្ត្រាលី។ និស្សិត ក៏មិនចាំបាច់ ចំណាយលើថ្លៃរស់នៅក្នុងប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំដំបូងផងដែរ។
ចាប់ពីឆ្នាំសិក្សា២០១៨-២០១៩ នេះតទៅ និស្សិតដែលមានបំណងសិក្សានៅសាកលវិទ្យាល័យ RMIT អាចជ្រើសរើសកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន RMIT (RMIT Foundation Studies) សម្រាប់បរិញ្ញាបត្រពាណិជ្ជកម្ម លើជំនាញផ្សេងៗដូចជា គណនេយ្យ គ្រប់គ្រង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភ័ស្តុភារ ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងធុរកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងជំនាញផ្សេងៗជាច្រើនទៀត។
អ្នកស្រី Rachel Holthouse នាយកប្រតិបត្តិ RMIT Training បានឲ្យដឹងថា សាកលវិទ្យាល័យហ្សាម៉ាន់ និង RMIT Training អាចក្លាយជាដៃគូនឹងគ្នាបាន អាស្រ័យដោយគ្រឹះស្ថានអប់រំទាំងពីរ មានទស្សនវិស័យតែមួយ ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព ដែលបណ្តុះបណ្តាលនិស្សិត នូវជំនាញដែលអាចឲ្យពួកគេត្រៀមខ្លួនសម្រាប់ទីផ្សារការងារបច្ចុប្បន្ន និងនាពេលអនាគត។
នៅក្នុងឱកាសនេះ លោក បណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាលកវិទ្យាល័យហ្សាម៉ាន់ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ការណ៍ដែលសាកលវិទ្យាល័យ RMIT ដែលជាសាកលវិទ្យាល័យឈានមុខគេមួយនៅក្នុងប្រទេសអូស្ត្រាលី សម្រេចជ្រើសយកសាកលវិទ្យាល័យ ហ្សាម៉ាន់ ជាដៃគូ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ខ្លួន គឺជាសក្ខីកម្មមួយ ដែលបញ្ជាក់ថា ហ្សាម៉ាន់ ជាសាកលវិទ្យាល័យមួយ ដែលមានគុណភាពអប់រំទទួលស្គាល់ជាអន្តរជាតិ។
គួរកត់សម្គាល់ផងដែរថា ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក លោក Luke Arnold អនុប្រធានបេសកកម្មនៃស្ថានទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP Education ប្រចាំនៅប្រទេសកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ក្រៅពីកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ RMIT សាកលវិទ្យាល័យ ហ្សាម៉ាន់ ក៏នឹងផ្តល់អាហារូបករណ៍ជាង៤០០កន្លែង ដល់សិស្សានុសិស្ស ដែលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែម អំពីកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ RMIT ក៏ដូចជាថ្នាក់បរិញ្ញាបត្រផ្សេងៗនៅសាកលវិទ្យាល័យ ហ្សាម៉ាន់ នឹងមានផ្សព្វផ្សាយតាមរយៈគេហទំព័រ Facebook របស់សាកលវិទ្យាល័យ ហ្សាម៉ាន់ ឬអាចទំនាក់ទំនងផ្ទាល់ ទៅកាន់សាកលវិទ្យាល័យ ហ្សាម៉ាន់ ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម