ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ថា​សង្គ្រាម​ពាណិជ្ជកម្ម​របស់​មហាអំណាច ជា​ល្បែង​ន​យា​បាយ​ចាញ់​-​ចាញ់​
19, Jun 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មិន​គាំទ្រ​ឡើយ ផ្ទុយទៅវិញ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ការបង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ពី​បណ្ដា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ថា​ជា​ល្បែង​នយោបាយ​ចាញ់​-​ចាញ់​។ សម្ដេច​បាន​ថ្លែង​ដូច្នេះ​ថា​«​បញ្ហា​នោះ​វា​មិន​អនុគ្រោះ​ឲ្យ​អ្នកណា​ទាំងអស់ វា​ជា​ល្បែង​ចាញ់​-​ចាញ់​មួយ​នៅលើ​ពិភពលោក បើសិន​មិនមាន​ការកែតម្រូវ​ណាមួយ ហើយ​បន្ត​ជាមួយ​ល្បែង​ដ៏​មាន​គ្រោះថ្នាក់​អំពី​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​»​។



​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖




​នៅក្នុង​ពិធី​ប្រកាស​គោ​រម្យ​ងារ​វិទ្យាសាស្ត្រ និង​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​១៩​ខែមិថុនា​នេះ សម្ដេច​ប្រមុខ​រដ្ឋាភិបាល បាន​មានប្រសាសន៍​បន្ថែមថា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ខាងលើនេះ គឺ​ទាមទារ​ថ្នាក់ដឹកនាំ ក៏ដូចជា​ក្រុម​បញ្ច​វន្ត ត្រូវ​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ប្រឈម និង​ជម្រើស​គោលនយោបាយ​សមស្រប​៕


Tag:
 ហ៊ុន សែន​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com