FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ គ្រូ​កូរ៉េខាងត្បូង​ឲ្យ​កីឡាករ​ប្តូរ​លេខ​អាវ ដើម្បី​កុំ​ឲ្យ​គូប្រជែង​ចំណាំ​មុខ​
19, Jun 2018 , 10:39 pm        
រូបភាព
​លោក Shin Tae-yong គ្រូបង្វឹក​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង បាន​ឲ្យ​កីឡាករ​របស់ខ្លួន​ផ្លាស់ប្តូរ​លេខ​ខោអាវ​កាលពី​ប្រកួត​មិត្តភាព​អន្តរជាតិ​កំដៅ​សាច់ដុំ​ថ្មីៗ​កន្លងទៅនេះ ដើម្បី​ធ្វើឱ្យ​គូប្រជែង​ភាន់ច្រឡំ​មិន​ចំណាំ​កីឡាករ​សម្រាប់​ការប្រកួត​ពានរ​ង្វា​ប់ World Cup នៅ​រុស្ស៊ី​។​



​មានតែ​ខ្សែប្រយុទ្ធ Son Heung-min របស់ Spurs និង Ki Sung-yueng ខ្សែបម្រើ​របស់ Swansea City ដែលជា​ប្រធាន​ក្រុម​កូរ៉េខាងត្បូង​ប៉ុណ្ណោះ ដែល​បានរ​ក្សា​លេខ​សម្លៀកបំពាក់​នៅ​ធម្មតា​ដដែល​នា​ជំនួប​មិត្តភាព​ជាមួយ​ជម្រើសជាតិ​បូ​លី​វី និង​សេ​ណេ​ហ្គា​ល់​កាលពីដើម​ខែមិថុនា​នេះ​។​

«​យើង​បាន​ប្តូរ​លេខ​សម្គាល់​របស់​ពួកគេ ពីព្រោះ​យើង​មិន​ចង់​ឲ្យ​គូប្រជែង​ចំណាំ​កីឡាករ​របស់​យើង និង​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​យល់ច្រឡំ​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង​លោក Shin Tae-yong​។​

​អ្នកចាត់ការ​វ័យ​៤៩​ឆ្នាំ​អះអាង​ទៀតថា បើទោះបី​មាន​កីឡាករ​មួយចំនួន​ដែល​គេ​ស្គាល់​ច្បាស់​រួចទៅហើយ ប៉ុន្តែ​វា​ពិតជា​លំបាក​ណាស់​សម្រាប់​ពួក​បស្ចិមប្រទេស​ក្នុងការ​បែងចែក​រូបរាង និង​មុខមាត់​របស់​កីឡាករ​អាស៊ី​ហើយ​នេះ​ជា​មូលហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ​។​

​កូរ៉េខាងត្បូង បាន​ប្រកួត​ចាញ់​ស៊ុយអែត ១-០ សម្រាប់​ជំនួប​បើកឆាក​ពូ​ល F នៅ​កីឡដ្ឋាន Nizhny Novgorod Stadium៕



Tag:
 បាល់ទាត់​
  FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com