FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Carlos Vela ថា​ជីតា​របស់ខ្លួន បានទទួល​មរណភាព បន្ទាប់ពី​ម៉ិ​ក​ស៊ិ​ក​ឈ្នះ​អាល្លឺម៉ង់​
19, Jun 2018 , 10:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ Carlos Vela បាន​ចូល​រយៈពេល​៥៨​នាទី​ក្នុង​ការប្រកួត​បើកឆាក​ពូ​ល F ជាមួយ​អាល្លឺម៉ង់ ដោយ​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​របស់គេ​បាន​យកឈ្នះ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្នុង​លទ្ធផល ១-០ ដ៏​រំភើប​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។​



​អាយុ​២៩​ឆ្នាំ Vela ជា​សមាសភាព​ដ៏​សំខាន់​ម្នាក់​របស់លោក Juan Carlos Osorio​។ មួយថ្ងៃ​ក្រោយ​ជ័យជម្នះ​ដ៏​រំភើប​របស់​ម៉ិ​ក​ស៊ិ​ក Vela បានប្រកាស​នៅលើ Instagram របស់ខ្លួន​ថា ជីតា​បាន​ស្លាប់ ហើយ​បទពិសោធន៍​ចុងក្រោយ​ក្នុង​ជីវិត​របស់គាត់ គឺ​បានឃើញ​ជ័យជម្នះ​របស់​ម៉ិ​ក​ស៊ិ​ក​។​

«​ជ័យជម្នះ​ចុងក្រោយ​ដែល​លោកតា​បានឃើញ​... ចៅ​សង្ឃឹមថា លោក​ចាកចេញ​ដោយមាន​មោទកភាព​ចំពោះ​ចៅ​»​។ នេះ​សំណេរ​របស់ Vela នៅលើ​បណ្តាញ​សង្គម​។​

​ទោះបីជា​យ៉ាងណាក៏ដោយ Vela នៅ​បន្ត​ស្ថិតនៅក្នុង​ក្រុម ដោយ​ត្រៀម​តទល់​ជាមួយ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​៕

អត្ថបទទាក់ទង


Tag:
 FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com