អត្ថបទពាណិជ្ជកម្ម
ជាអ្នកគ្រប់គ្រង តើចាំបាច់ត្រូវមានជំនាញទន់អ្វីខ្លះ?
20, Jun 2018 , 2:09 pm        
រូបភាព
ដោយ:
​ជំនាញ​ទន់ គឺជា​ការរួមបញ្ចូល​គ្នា​នូវ​ជំនាញ​មនុស្ស ជំនាញ​ទំនាក់ទំនង ការសម្រេចចិត្ត ជំនាញ​ដំ​នោះ​ស្រាយ ជំនាញ​ត្រិះ​រិ​ពិចារណា​វ័យឆ្លាត​។ ជំនាញ​ទាំងនេះ​គឺជា​ជំនាញ​ដែល​អ្នកគ្រប់គ្រង​គ្រប់រូប​ត្រូវការ ហើយ​វា​ជា​ជំនាញ​ចាំបាច់​ដែល​អាចជួយ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន និង​ទាំងអស់​អនុវត្ត​ការងារ​ដឹកនាំ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រៅពី​ជំនាញ​បច្ចេកទេស ។

CAM-ASEAN គឺជា​ស្ថាប័ន​អប់រំ​ជំនាញ​ដែលមាន​វិជ្ជាជីវៈ​ខ្ពស់​ក្នុងការ​ផ្តល់នូវ​ការបណ្តុះបណ្តាល​ផ្នែក​ភាសា និង​ជំនាញ​ទាំងនេះ​។ ហើយដោយ​សង្កេតឃើញ​ពី​តំរូវការ ជំនាញ​ទន់​នេះហើយ ទើប​ថ្មីៗ​នេះ CAM-ASEAN បាន​បង្កើត​នូវ​កម្មវិធីសិក្សា​ពិ​សេសមួយ​សម្រាប់តែ​អ្នក​គ្រប់​គ្រង់ (Fast Track Business English)​។​

​កម្មវិធីសិក្សា​ពិសេស​នេះ ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​អនុលោម​ទៅតាម​ស្តង់ដារ​បណ្តុះបណ្តាល​អន្ត​រ​ជាតិ​ដែលមាន​លោក​ស៊ា​ង សុ​បញ្ញា អគ្គនាយក ជា​អ្នកគ្រប់គ្រង​កម្មវិធី​ផ្ទាល់​។ គួ​ស​បញ្ចាក់​ដែរ​ថា លោក​ស៊ា​ង សុ​បញ្ញា បានទទួល​នូវ​វិញ្ញាបនបត្រ​គ្រូ​បណ្តុះបណ្តាល​ប​ង្កោ​ល​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន (Master Trainer) ពី​សាធារណរដ្ឋ​កូរ៉េ​កាលពី​ឆ្នាំ​២០១៧​។ ចំនែកឯ គ្រូ​បណ្តុះបណ្តាល​ខ្មែរ និង​បរទេស (Trainers)​ផ្សេងៗ​ទៀត​នោះ សុទ្ធសឹងតែ​ជា​បុគ្គល​ឆ្នើម និង​ជោគជ័យ​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​។​



​បន្ថែម​លើសពី​កម្មវិធី​បណ្តុះបណ្តាល​ស្តង់ដារ​អន្តរជាតិ CAM-ASEAN ក៏​នឹង​ដាក់បញ្ចូល​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការ​គ្រប់​គ្រង់​ថ្នាក់រៀន​និង​ការសិក្សា​ចូលក្នុង​កម្មវិធី​នេះ​ផងដែរ​។ កម្មវិធី​នេះ​នឹង​ជួយ​ផ្សាភ្ជាប់​សិក្ខាកាម​ទាំងអស់​ទៅនឹង​បច្ចេកវិទ្យា​ដែលមាន​សារៈសម្ខាន់​សម្រាប់​ការសិក្សា ការងារ និង​ការគ្រប់គ្រង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ​
​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​នេះ សិក្ខាកាម​ទាំងអស់ ក៏​នឹងត្រូវ​ចូលរួម​នូវ​វគ្គ​បណ្តុះបណ្តាល​រយះពេល​ខ្លី​នៅ​បរទេស​ផងដែរ​ដូចជា ប្រទេស​ថៃ សិង្ហ​បុរី ឬ​អង់គ្លេស តាម​ស្ថាប័ន​ដែលជា​ដៃគូរ​របស់ CAM-ASEAN៕



​វគ្គ​សិក្សា​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​។ ដូច្នេះ​ប្រសិនបើ លោក លោកស្រី ដែលជា​ម្ចាស់​ស្ថាប័ន សហគ្រាស ឬ​ជា​អ្នកគ្រប់គ្រង ដឹកនាំ ស្ថាប័នរដ្ឋ​និង​ឯកជន មានបំណង​ចង់​ពង្រឹង​ជំនាញ​ទន់​បន្ថែម សម្រាប់​ដឹកនាំ​ក្រុមហ៊ុន ឬ​ស្ថាប័ន​លោកអ្នក លោកអ្នក​អាច​រួសរាន់​មក​ចុះឈ្មោះ​សិក្សា​។

CAM-ASEAN មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។



​ទូរស័ព្ទ​លេខ​៖ 023 976 999 / 070 77 44 50 / 011 77 44 50
​គេហទំព័រ​៖ www.cam-asean.com
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute

(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com