ជាតិ
សង្គមជាតិ
សមត្ថកិច្ច ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៣​នាក់ ដែល​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា​
20, Jun 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមត្ថកិច្ច​ចម្រុះ​បាន បាន​ចុះទៅ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៣​នាក់ ដែល​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់ នៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែមិថុនា នេះ​។ បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពួកគេ ត្រូវបាន​រកឃើញថា បាន​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ហើយ​បន្ទាប់មក ក៏​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​



​អគ្គ​ស្នង​នគរបាលជាតិ បាន​បន្ថែមថា ក្នុង​ការចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​ទាំងនេះ គឺ​ស្ថិតនៅក្រោម​ការសហការ​រួមគ្នា​រវាង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ទួលគោក រួមទាំង​ព្រះរាជអាជ្ញារង​នៃ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​៕

Tag:
 អន្តោប្រវេសន៍​វៀតណាម​
 ​សមត្ថកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com