ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
បណ្ដុះទេពកោសល្យ និងជំនាញជាមួយវិទ្យាស្ថាន CamEd Business School ដើម្បីអនាគតដ៏ជោគជ័យ
20, Jun 2018 ,
4:47 pm
រូបភាព
×
ដោយ:
មនុស្សម្នាក់ៗនៅលើសកលលោក កើតមកតែងតែមានទេពកោសល្យប្លែកៗរៀងៗខ្លួន។ មួយនួនក៏បានស្វែងរក និងបង្ហាញទេពកោសល្យនោះដោយខ្លួនឯង ប៉ុន្តែមួយចំនួនទៀត ក៏ត្រូវការការបណ្ដុះបណ្ដាលបន្ថែម។ ហេតុដូច្នេះហើយ មនុស្សគ្រប់រូបតែងចាប់យកសិក្សារៀនសូត្រ ទៅលើមុខជំនាញផ្សេងៗគ្នា។ ក្នុងនោះ ការសិក្សាររៀនសូត្រ ប្រៀបបីដូចជាការធ្វើដំណើរលើវិថីមួយ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ នៃជីវិតការងារ និងជីវិតរស់នៅទៅអនាគត។ មូលហេតុចម្បងនេះហើយ ដែលបណ្ដាលឲ្យមនុស្សម្នាក់ៗ ខិតខំប្រឹងប្រែងរៀនសូត្រ មិនចេះឈប់ឈរ និងស្វែងរកថ្នាលបណ្ដុះបណ្ដាលណា ដែលមានទាំងគុណភាព និងប្រសិទ្ធភាពអប់រំខ្ពស់។
វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល (CamEd Business School) ជាវិទ្យាស្ថានបណ្ដុះបណ្ដាលដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម ដែលមានការទទួលស្គាល់ទាំងគុណភាព និងសមត្ថភាព ក្នុងការបណ្តុះបណ្តាលនិស្សិត ឲ្យទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ សម្រាប់ធ្វើជាគ្រឹះក្នុងការស្វែងរកការងារ បន្ទាប់ពីបញ្ចប់ការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះ វិទ្យាស្ថាន CamEd ជាវិទ្យាស្ថានដំបួងគេបង្អស់ និងតែមួយគត់នៅប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមនគណនេយ្យករអន្តរជាតិ ACCA ដែលមានការទទួលស្គាល់រហូតដល់ ១៨៣ ប្រទេសលើពិភពលោក។
ជោគជ័យដែលគួរឲ្យកត់សម្គាល់នេះ គឺទទួលបានដោយសារការចូលរួមសហការបានយ៉ាងល្អ រវាងថ្នាក់ដឹកនាំ ក៏ដូចជាពីសំណាក់សាស្ត្រាចារ្យ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ មកពីក្នុង និងក្រៅប្រទេស រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គេ្លស សិង្ហបុរី និងប្រទេសល្បីល្បាញមួយចំនួនទៀត។
ជាមួយគ្នានេះដែរ ការបញ្ចប់ការសិក្យាថ្នាក់បរិញ្ញបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថាន CamEd សិស្សានុសិស្ស នឹងទទួលបាននូវសញ្ញាបត្រពីរ គឺសញ្ញាបត្រថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងសញ្ញាបត្រ CAT (Certified Accounting Technician) ពីចក្រភពអង់គ្លេស។
ម្យ៉ាងវិញទៀត វិទ្យាស្ថាន CamEd ក៏បានបង្កើតសមាគមនិស្សិត ក្លិបសិក្សា កីឡា ការបោះជំរំ និងសកម្មភាពសង្គមជាច្រើន ក្នុងបំណងជំរុញ និងលើកទឹកចិត្ត ក៏ដូចជាបង្កើនសមត្ថភាពការគិត ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្សេងៗ ទៅដល់សិស្សានុសិស្សបន្ថែម ដែលធ្វើឲ្យពួកគេ ងាយស្រួលក្នុងការស្វែងរកការងារ។
ទទ្ទឹមនឹងការសិក្សា ជារៀងរាល់ឆ្នាំវិទ្យាស្ថាន CamEd បានបន្ថែមកម្មវិធីសម្រាកលម្អែកាយ ក្នុងគោលដៅជួយលើកកម្ពស់សមត្ថភាពរបស់និស្សិតមួយកម្រិតទៀត ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលរវាងនិស្សិតទាំងអស់ ជួយកាត់បន្ថយនូវភាពតានតឹងពីការសិក្សា ព្រមទាំងឲ្យពួកគេ ទទួលបានបទពិសោធន៍ថ្មីៗ ពីការចូលរួមនៅក្នុងសកម្មភាពនេះ។
អ្វីដែលពិសេសបំផុតនោះគឺ វិទ្យាស្ថាន CamEd ក៏បានបង្កើតផ្នែកជួយស្វែងរកការងារឲ្យនិស្សិត និងសហការជាមួយក្រុមហ៊ុនសវនកម្ម ធនាគារ និងស្ថាប័នជាច្រើន ដូចជា PwC Deloitte KPMG E&Y ធនាគារកាណាឌីយ៉ា និង ANZ Royal ជាដើម ។ ការណ៍នេះ បានផ្តល់ភាពងាយស្រួលយ៉ាងច្រើនសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ឲ្យទទួលបានឱកាសការងារ នៅក្នុងស្ថាប័ន ក៏ដូចជាការអង្គភាពល្បីៗមួយចំនួន។
ចាប់ផ្តើមទទួលពាក្យចុះឈ្មោះសិក្សា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ សម្រាប់ពត៌មានលម្អិត អាចមកសាកសួរពត៌មានបន្ថែម នៅវិទ្យាស្ថានដោយផ្ទាល់រៀងរាល់ថ្ងៃ ពីម៉ោង ៧ព្រឹក ដល់៨យប់ នៅអាស័យដ្ឋានផ្ទះលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (នៅជិតស្ពាននាគវត្តភ្នំ)។ សូមចូលទៅកាន់គេហទំព័រ
www.cam-ed.com
ឬទំនាក់ទំនងតាមរយៈ ០២៣ ៩៨៦ ៥២២ / ៥២៣ / ៩៦០ ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម