ជាតិ
សម្ដេច ស ខេង​៖ អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល​
22, Jun 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្លែង​នៅក្នុង​វេទិកា ស្ដីពី «​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​» រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង លើកឡើងថា អង្គការ​សង្គម​ស៊ីវិល គឺជា​ដៃគូ​ដ៏​ល្អ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​រួមចំណែក​អភិឌ្ឍន៍​ប្រទេស និង​លើកកម្ពស់​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។



​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បា​នប​បន្តថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ ទើប​ជំរុញ​ឲ្យ​សង្គម​ស៊ីវិល ដើរតួនាទី​យ៉ាងសំខាន់​របស់ខ្លួន​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

​សម្តេច​បន្ថែមថា តាម​ការសិក្សា​រួមមួយ​ក្នុងចំណោម​សង្គម​ស៊ីវិល ២០០០ កាលពី​ឆ្នាំ​២០១២ កន្លង​ទៅបាន​បង្ហាញថា ពួកគេ​បាន​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ពី ៦០០ ទៅ​៧០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​អ្នកទទួលផល​ដោយផ្ទាល់ និង​ប្រយោល​ជិត ១២​លាន​នាក់​។​

​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ក្នុង​វេទិកា​ដដែល សម្ដេច ស ខេង បាន​ឲ្យ​ដឹងថា អង្គការ​-​សមាគម​ទាំងអស់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​រហូតមក​ដល់ពេលនេះ​មាន​ចំនួន​៥,៣៦៣ ហើយ​ក្នុង​ចំនួន​នេះ សមាគម​មាន​ចំនួន ២,១៧៩៕


Tag:
 ស ខេង​
 ​អង្គការ​សង្គម​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com